កីឡាករ Novak Djokovic នឹងចាប់ផ្តើមយុទ្ធនាការរបស់គាត់ជាមួយនឹងកីឡាករសញ្ជាតិន័រវេស Casper Ruud នៅថ្ងៃចន្ទក្នុងគោលបំណងដើម្បីផ្គូផ្គងកំណត់ត្រារបស់ Roger Federer នៃពានរង្វាន់ ATP Finals ចំនួន៦។
ព្រឹត្តិការណ៍ប្រកួតផ្នែកបុរសបញ្ចប់រដូវកាលគឺលេងរវាងកីឡាករឯកត្តជនបុរសកំពូលទាំង៨ និងក្រុមវាយគូ ហើយនឹងធ្វើឡើងនៅទីក្រុង Turin ប្រទេសអុីតាលី ជាមួយនឹងការប្រកួតចុងក្រោយដែលគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា។
Djokovic ដែលបានឈ្នះពានរង្វាន់ទី៥របស់គាត់ក្នុងឆ្នាំ២០១៥ នៅពេលដែលគាត់បានផ្តួល Federer ក្នុងការប្រកួតដណ្តើមពាននោះ ត្រូវបានចាប់នៅក្នុងក្រុម Green Group ជាមួយនឹងកីឡាករលេខ៣ពិភពលោក Stefanos Tsitsipas, កីឡាករ Andrey Rublev និង Ruud ។
ម្ចាស់ការពារតំណែងជើងឯក និងអ្នកឈ្នះ US Open កីឡាករ DaniilMedvedev ត្រូវបានចាប់ឆ្នោតជាមួយកីឡាករអាល្លឺម៉ង់ Alexander Zverev ហើយកីឡាករ Matteo Berrettini នឹងប៉ះកីឡាករប៉ូឡូញ Hubert Hurkacz ក្នុងក្រុម Red Group ។
កីឡាករ Medvedev មានវ័យ២៥ឆ្នាំនឹងចាប់ផ្តើមដំណើរការប្រកួតឯកត្តជនក្នុងការប្រកួតក្នុងអំឡុងពេលរសៀលនៅថ្ងៃបើកឆាកនៅថ្ងៃអាទិត្យទល់នឹងកីឡាករ Hurkacz ។ ប្រសិនបើ Djokovic និង Medvedev ឈ្នះក្រុមរៀងៗខ្លួន អ្នកទាំង២អាចប្រឈមមុខគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដែលជាលើកទី៤របស់ពួកគេនៅឆ្នាំ២០២១ ។
Djokovic ធ្លាប់បានផ្តួល Medvedev ក្នុងសិតជាប់ៗគ្នាដើម្បីឈ្នះជើងឯក Australian Open ជាលើកទី៩របស់គាត់ក្នុងខែកុម្ភៈ ខណៈដែលកីឡាកររុស្ស៊ីបានត្រឡប់មកវិញនូវការឈ្នះនៅក្នុងខែកញ្ញាក្នុងកម្មវិធី Grand Slam និងឈ្នះពានរង្វាន់ដ៏ធំជាលើកដំបូងរបស់គាត់ ៕
ដោយ៖ ភារៈ(រូបភាព ៖ channelnewsasia.com)