ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចាស់ជរា ជនពិការ ៤០គ្រួសារ ជួបជីវភាពខ្វះខាតរស់នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ទទួលអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ រួមដំណើរដោយ លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការអនុសាខា កាកបាទក្រហម ព្រមទាំងមានការចូលរួមពី លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ នៅវេលាម៉ោង ០៨ព្រឹក ថ្ងៃសៅរ៍ ៩កើត ខែកក្តឹក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ​ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤០គ្រួសារ រស់នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រីនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

បន្ថែមពីនេះ លោក​ ឌី​ រ័ត្ន​ខេមរុណ​ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងបន្តអនុវត្តនូវវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម៖ ៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម )និង ២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩ )។

ដោយឡែកអំណោយដែលអនុសាខាផ្តល់ជូនរួមមាន៖ 

– អង្ករ ៣០គីឡូក្រាម , ត្រីខ ១យួរ , ទឹកត្រី ឬ ទឹកស៉ីអ៉ីវ ១យួរ , មី ១កេស , ទឹកសុទ្ធ ១កេស ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ៕

ដោយ៖ស តារា


ចែករំលែក៖