ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីសន្យារួមជាមួយអាមេរិកការពារកោះតៃវ៉ាន់

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានបញ្ជាក់ថា ប្រទេសនេះនឹងចូលរួមជាមួយអាមេរិក ក្នុងការការពារកោះតៃវ៉ាន់ ។

នៅថ្ងៃទី១៣ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បានបញ្ជាក់ថា «យើងមិនអាចមិនគាំទ្រអាមេរិក រាល់សកម្មភាពការពារកោះតៃវ៉ាន់នោះឡើយ»។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបញ្ជាក់ទៀតថា «ខ្ញុំគិតថា យើងត្រូវតែស្មោះត្រង់ទៅវិញទៅមក ហើយអូស្ត្រាលីនឹងត្រួតពិនិត្យទៅលើសកម្មភាពដែលមិនទាន់មានការសន្យា ។ ករណីមួយចំនួន អូស្ត្រាលីអាចនឹងមិនចូលរួម ហើយករណីខ្លះចាំបាច់ត្រូវតែចូលរួម»។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានប្រកាសថាអាមេរិក និងសម្ពន្ធមិត្តនឹងធ្វើសកម្មភាពប្រសិនបើចិនប្រើកម្លាំងទៅលើកោះតៃវ៉ាន់។
កាលពីថ្ងៃទី ៩ខែវិច្ឆិកា កម្លាំងទាហានចិនបានប្រកាសថា បានបើកការយាមល្បាត និងត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយកោះតៃវ៉ាន់ ក្រោយពេលក្រុមតំណាងរាស្ត្រអាមេរិក បំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់។ តាំងពីដើមមកចិនបានចាត់ទុកកោះតៃវ៉ាន់គឺជាតំបន់ស្វ័យភាពមួយ មិនអាចកាត់ផ្តាច់ចេញពីចិនដីគោកនោះឡើយ ។ ចិនបានព្រមានថា នឹងប្រើហិង្សា ប្រសិនបើកោះតៃវ៉ាន់ប្រកាសឯករាជ្យនោះ៕ដោយ៖ធីរីណា

រូបថត៖Ann Wang

 

 


ចែករំលែក៖