ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋឃុំ៣០គ្រួសារ​ដែលជួបការលំបាក​ ទទួល​អំណោយ​ពីក្រុមការងារគណ​បក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកកក់

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ លោក សោ សាវឿន ប្រធានក្រុមការ​ងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់ និងក្រុមការងារ​ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ​ ដែល​ជួបការលំបាកចំនួន៣០គ្រួសារ ដោយបាននាំយកអំណោយលោកហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណ​បក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់​ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុក​ស្ទឹងត្រង់ ។ 

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅព្រឹក​​ថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក ក្នុងបរិវេណ​ទីស្នាក់ការគណបក្សមូលដ្ឋានឃុំព្រែកកក់ ។ 

ប្រជាពលរដ្ឋ​ទាំង៣០គ្រួសារ​ក្នុងមួយគ្រួសារទទួលបានរួមមាន​ ៖

   -អង្ករ២៥ គីឡូក្រាម

   -មី០១កេស 

   -ម៉ាស់ ១ដុំ

   -អាល់កុល ១ដប

   -ថវិកា១០០,០០០រៀល  

   -ជូនក្រុមការងារឃុំថវិកា៣០០,០០០រៀល ព្រមទាំងម៉ាស់និងអាល់កុលមួយចំនួនផងដែរ។

   -ឧបត្ថម្ភភ្នាក់ងារសង្កេតការណ៍យុវជន(ស.ស.យ.ក) ថវិកាចំនួន ៣,០០០,០០០រៀល។ក្រុមការងារបានបន្តដំណើរទៅសួរសុខទុក្ខ និងនាំយកថវិកាចំនួន១,០០០,០០០រៀលជូនលោក អ៊ាត គឹមលាង មេឃុំដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សូមបញ្ជាក់​ថា​ ចំពោះ​ការ​ចំណាយថវិកា​សរុបទាំងអស់ចំនួន​១២,៥៥០,០០០​រៀល៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖