ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិប្រទះឃើញបុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន សង្ស័យជំងឺប្រចាំកាយសរសៃប្រសាទរើឡើងនៅស្រុកស្វាយជ្រំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុចភូមិតាជៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ ម៉ឹង សាវិន អាយុ៤៧ឆ្នាំនៅភូមិតាជៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ។
ប្រភពបន្តថាក្រោយពីទទួលបានព័ត៌មាននេះភ្លាមកំលាំងកងរាជអាវុធហត្ថស្រុកសហការជាមួយកម្លាំងជំនាញនគរបាលនិង កម្លាំងប៉ុស្តិ៍នគរបាលក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនត្យសាកសពឃើញថា នៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ។
អ្នកភូមិបានឲ្យដឹងថាបុរសខាងលើគឺមានជំងឺប្រចាំកាយ(សរសៃប្រសាទ)យូរឆ្នាំមកហើយដោយព្យាបាលនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនធូស្រាលសោះស្រាប់នៅថ្ងៃកើតហេតុផ្អើលថាចងកស្លាប់បាត់ទៅហើយ។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិង ប្រគល់ដល់ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖យឹម សុថាន