ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី ៖ អបអរសាទរកីឡាការិនី អ៊ុក ស្រីមុំ ដែលដណ្តើមបានមេដាយមាសជើងឯកពិភពលោក ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុនម៉ានី អ្នកតំណាងមណ្ឌលកំពង់ស្ពឺ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានមានប្រសាសន៍ថា,  អបអរសាទរកីឡាការិនី អ៊ុក ស្រីមុំ ដែលដណ្តើមបានមេដាយមាសជើងឯកពិភពលោក ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក

លោក ហ៊ុន ម៉ានី បានលើកឡើងថា, ខ្ញុំសូមចូលរួមអបអរសាទរ ដល់ក្រុមប្រតិភូកីឡាករ និងកីឡាការិនីកម្ពុជា ជាពិសេសកីឡាការិនី អ៊ុក ស្រីមុំ ដែលដណ្តើមបានមេដាយមាសជើងឯកពិភពលោក ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ កាលពីពេលថ្មីៗនេះ។ ជោគជ័យនេះ បាន បង្ហាញកាន់តែច្បាស់បន្ថែមមួយកម្រិតទៀត ចំពោះការរីកចម្រើនវិស័យកីឡារបស់កម្ពុជាទាំងក្នុងប្រទេស ក្នុងតំបន់ និងលើសកលលោក។ 

លោក ហ៊ុនម៉ានី អ្នកតំណាងមណ្ឌលកំពង់ស្ពឺ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ជាមួយភាពជោគជ័យជាបន្តបន្ទាប់ រួមជាមួយស្មារតីនៃការគាំទ្រវិស័យកីឡាគ្រប់ប្រភេទកីឡា ពីសំណាក់ប្រជាជនកម្ពុជាគ្រប់ៗរូប ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា វិស័យកីឡារបស់កម្ពុជានឹងមានវិសាលភាពកាន់តែទំលំទូលាយទូលាយ ជាពិសេសស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ #អបអរសាទរកម្ពុជា #GoGoCambodia៕

ដោយ ៖ សិលា


ចែករំលែក៖