ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនយុវជនសង្ស័យម្នាក់ពាក់ព័ន្ធករណី រំលោភ សេពសន្ថវៈបានសម្រេចលើក្មេងស្រីមិនទាន់គ្រប់អាយុ។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១ស្ថិតនៅភូមិរបោះព្រីង ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាយុវជនសង្ស័យមានឈ្មោះ ចូញ ជឿន ហៅរុន អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរជាងផ្សាដែករស់នៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាលបច្ចុប្បន្ន ស្នាក់នៅភូមិរបោះព្រីង ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះស.ល.ហ អាយុ១១ឆ្នាំជនជាតិខ្មែរមុខរបរសិស្សរស់ក្នុងស្រុកស្វាយជ្រំខេត្តស្វាយរៀង។
តាមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានឆាតតាមរយៈទូរស័ព្ទលួងលោមនិងបបួលដើរលេងពិតប្រាកដមែន ដោយខ្លាចឪពុកម្តាយខាងស្រីខឹងក៏ជិះម៉ូតូឌុបជនរងគ្រោះទៅដល់ផ្ទះបងរបស់ខ្លួននៅភូមិ ព្រែកគ្រួស ឃុំព្រែកគ្រួស ស្រុកស្អាង ខេត្តកណ្តាល ដោយបានរួមរ័ក្សបានមួយដងនៅផ្ទះបងរបស់ខ្លួន។
បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ៖យឹម សុថាន