ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញបទបញ្ជាសម្រេចបញ្ឈប់ការ ធ្វើចត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំង ការពារកូវីដ-១៩រួចដែលបានចូលមក ប្រទេសកម្ពុជា ដោយគ្រាន់តែធ្វើសំណាកតេស្ត រហ័សតែប៉ុណ្ណោះ។
ក្នុងសារសំឡេងពិសេសនៅរសៀសថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាចាប់ពីថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅកម្ពុជានឹងបញ្ឈប់ការ ធ្វើចត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំងរួច ទាំងខ្មែរ និងបរទេសដែលបានចូលមក ប្រទេសកម្ពុជា ដោយគ្រាន់តែឱ្យមន្ដ្រី សុខាភិបាលយកសំណាកធ្វើតេស្តរហ័សតែប៉ុណ្ណោះ។
បន្ទាប់ពីទទួលលទ្ធផលសំណាក បញ្ជាក់ថាអវិជ្ជមានពីជំងឺកូវីដ-១៩ អ្នកទាំងនោះ មានសិទ្ធិដើរហើរដោយសេរីនៅទូទាំង ប្រទេសកម្ពុជា។
សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩នៅពេលដែលចូលប្រទេស កម្ពុជាគឺតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ និងត្រូវមាន ការធ្វើតេស្តសំណាកដោយម៉ាស៊ីន PCR ដដែល។
សម្ដេចតេជោ បញ្ជាក់ថា៖ «ចាប់ពីថ្ងៃ១៥វិច្ឆិកា ទៅគឺតម្រូវឱ្យអនុវត្តន៍វិធានការថ្មីនេះទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ សម្រាប់អ្នកចាក់វ៉ាក់ សាំង២ដូសរួចហើយយើងនឹងយកសំណាកដោយ តេស្ករហ័សក្នុងករណីដែលមិនឃើញថាមាន វិជ្ជមានកូវីដ-១៩ទេគឺអនុញ្ញាតឱ្យធ្វើដំណើរទូទាំង ព្រះរាជាណាចក្រកម្ពុជា» ។
សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច ហើយធ្វើ តេស្តឃើញអវិជ្ជមានពីជំងឺកូវីដ-១៩នឹងកំពុងជាប់ ធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងសណ្ឋាគារ នានានៅទូទាំងប្រទេសក្នុងពេលបច្ចុប្បន្ន ។
សម្តេចតេជោក៏សម្រេចឱ្យចាកចេញពីទីតាំងចត្តាឡីស័កដែរនៅថ្ងៃ១៥វិច្ឆិកានេះ ដោយថាជាការពន្លឿននូវការ បើកប្រទេស និងសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការត្រឡប់មកកម្ពុជាវិញ។
សម្តេចតេជោបន្ថែមថា៖ «ខ្ញុំដឹងថាបងប្អូនរបស់ យើងមួយចំនួនចង់ចេញទៅក្រៅប្រទេស ប៉ុន្តែ ព្រួយបារម្ភពីការវិលត្រឡប់មកក្នុងប្រទេសរបស់ យើងវិញដោយចាំបាច់ក្នុងការធ្វើចត្តាឡីស័ក។ បងប្អូនយើងនៅក្រៅប្រទេសក៏ចង់មកលេងនៅ ក្នុងស្រុកវិញក៏ប៉ុន្តែព្រួយបារម្ភពីការ ធ្វើចត្តាឡីស័ក។ ឥឡូវនេះបងប្អូនទាំងអស់ពុំមាន ការចាំបាច់ និងមានការបារម្ភទៀតទេ។ មុន ចេញពីប្រទេសក្រៅមកត្រូវធ្វើតេស្តមានវិញាបន ប័ត្របញ្ជាក់ក្នុងពេល៧២ម៉ោងមកដល់ ព្រះរាជាណាចក្រកម្ពុជាត្រូវធ្វើតេស្តរហ័សដែល ត្រូវចំណាយពេលតែ១៥ ទៅ២០នាទីតែប៉ុណ្ណោះ បន្ទាប់ពីពិនិត្យឃើញថាគ្មានវិជ្ជមានទេនោះគឺនឹង អាចធ្វើដំណើរនៅក្របខណ្ឌទូទាំងប្រទេសបាន ដោយពុំមានការរាំងស្ទះណាមួយនោះទេ» ។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាលបានសម្រេចកាត់បន្ថយថ្ងៃ ធ្វើចត្តាឡីស័កសម្រាប់អ្នកចាក់វ៉ាក់សាំង រួចពី១៤ថ្ងៃមក ៧ថ្ងៃសម្រាប់ពលរដ្ឋធម្មតា
និង៣ថ្ងៃសម្រាប់មន្ត្រីការទូត និងមន្ត្រីរាជ រដ្ឋាភិបាល។ ទោះជាយ៉ាងណាការកំណត់នេះនឹង លែងមានសុពលភាពចាប់ពីថ្ងៃស្អែកហើយ បន្ទាប់ពីសម្តេចតេជោប្រកាសនៅថ្ងៃនេះ។
កម្ពុជាបានសម្រេចជោគជ័យ១០០ភាគរយក្នុងការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២១ ក្រោយមួយថ្ងៃពោលគឺនៅ ថ្ងៃទី១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុ៦ឆ្នាំ ឡើង និងបើកយុទ្ធនាការចាក់វ៉ាក់ដល់កុមារដែល មានអាយុ៥ឆ្នាំ បានប្រកាសបើកប្រទេសឡើង វិញលើគ្រប់វិស័យដើម្បីស្ដារសង្គមសេដ្ឋកិច្ចឡើង វិញពីជំងឺកូវីដ-១៩៕
ដោយ៖ សិលា