ខេត្តកំពង់ចាម៖ កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ សម្រាប់ថ្នាក់ ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរដី គ្រប់លំដាប់ថ្នាក់ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ ចាម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នាស្រុកកោះសូទិន ក្រោមអធិបតីប្រធានអង្គប្រជុំ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន។
តាមរបាយការណ៏របស់ យី វណ្ណៈ អភិបាលនៃគណ:អភិបាលស្រុកកោះ សូទិន ខេត្តកំពង់ចាម បានអោយដឹងថា បន្ទាប់ពីទទួលបានផែនការណ៍រួមឆ្ពោះ ទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ រួមមក អាជ្ញាធរស្រុក បានជម្រុញអោយគ្រប់មូលដ្ឋានឃុំ ដាក់ចេញនូវផែនការសកម្ម ភាពរួម របស់ឃុំ នីមួយៗ បានរួចរាល់ ។ ទន្ទឹមនេះបានជម្រុញបង្កើតសកម្មភាព ការងារសំខាន់ៗជាច្រើនទៀត ពិសេសដំណើរការនៃការអភិវឌ្ឍ ភូមិ ឃុំ ស្រុក អោយកាន់តែរីចំរើន ព្រមជាមួយនឹងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណ: បានកាន់តែប្រសើរបន្ថែមទៀត។
នៅក្នុងឱកាសនោះដែរ លោកអភិបាលស្រុក បានជម្រាបជូនពីស្ថានភាព ជំងឺកូវីដ-១៩ ក្នុងស្រុកកោះសូទិន មានអ្នកឆ្លង ២១១ អង្គនាក់ ក្នុងនោះព្យាបាល ជាសះស្បើយ ១៦៤ នាក់ ស្លាប់ ១៩ នាក់ ហើយរាជរដ្ឋាភិបាល ឧបត្តម្ភសាច់ ប្រាក់ ជូនដល់គ្រួសារសព ចំនួន ១១ គ្រួសារ ក្នុង ១ គ្រួសារ ២ លានរៀល ។
ចំពោះប្រជាពលរដ្ឋ ធ្វើ ចត្តាឡីស័ក នៅផ្ទះ ត្រូវបានន លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជួយឧបត្តម្ភ សម្ភារ: គ្រឿងឧបភោគ បរិភោគ និងថវិកា បានចំនួន ៣២៦ គ្រួសារ គិតជាទឹកប្រាក់អស់សរុបជាង ៤៨ លានរៀល ។
បន្ទាប់ពី លោក ទន់ សារ៉ាត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអនុ ប្រធានអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន បានធ្វើបទ បង្ហាញអំពីសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោត ឃុំ សង្កាត់ អាណត្តិ ទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ មិថុនា ឆ្នាំ២០២២ រួចមក លោក កឹម គុណវឌ្ឍន៏ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានអាននូវសេចក្តីសម្រេច របស់លោកប្រធានក្រុមការងារ ស្តីពីការប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន ដែលជា រដ្ឋលេខាធិការ ចំនួន ៦ រួប ជាប្រធានកិត្តិយសនៃក្រុមការងារ រាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋាន ឃុំ ចំនួន ៦ ដែលរួមមាន ឃុំ ពង្រ គឺ ឯកឧត្តម ទន់ សារ៉ាត ជាប្រធាន កិត្តិយស ។ លោក ប៊ុត បូវុត ប្រធានកិត្តិយស ឃុំ កោះ សូទិន លោកស្រី សន ម៉ារ៉ាដា ប្រធានកិត្តិយស ឃុំ ល្វេ លោក សុខ ប្រសិទ្ធិ ប្រធានកិត្តិយស ឃុំ ពាមប្រធ្នោះ លោក ស៊ូនី វង្សវុសិដ្ឋ ប្រធានកិត្តិយស ឃុំ កំពង់រាប និង លោក ហ៊ីវ ជននាថ ប្រធានកិត្តិយស ឃុំ ព្រែកតានង់ ។ ជា មួយនេះក៏មានការបំពេញបន្ថែម សមាសភាពក្រុមការងារចុះមូលដ្ឋាន ឃុំ មហាខ្ញូង គឺ លោក ថំ បណ្តូល និងលោក ម៉េង សុភ័ណ្ឌ។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៏លើកឡើងថា ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ គឺកាន់តែខិតជិតមកដល់ហើយ ដែលជា ការដ៏សំខាន់សម្រាប់ទាំងអស់គ្នា ពិសេស ធរដែនដីទាំងអស់ត្រូវត្រៀម លក្ខណ: បំពេញអោយបានល្អ ហើយត្រូវប្តូររបៀប របបធ្វើការងារចាស់ចេញ ដើម្បីអោយ បានរហ័ស និងប្រសិទ្ធិភាពខ្ពស់ ក្តាប់អោយបានពីអ្វីដែលមានការប្រែប្រួល ក្នុង មូលដ្ឋានរបស់ខ្លួន នីមួយៗ ។ ក្នុងរយ:កន្លងមកនេះ លោកប្រធានក្រុមការ ងារ កោះសូទិន បាន អោយបណ្តា ឃុំ ទាំង ៨ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ ចាម បង្កើតជាមួយ ផេក សម្រាប់ ឃុំ នីមួយៗ ដើម្បីធ្វើការ ផ្តាស់ប្តូរបទ ពិសោធន៏ គ្នា ការផ្ទេរព័ត៌មាន ទៅ វិញ ទៅមកបានរហ័ស ដើម្បីនៅពេលបំពេញកិច្ច ផ្ទាល់ គឺទទួលបានលទ្ធផលល្អ មានផលប្រយោជន៏ និងប្រសិទ្ធិភាពជាងមុន ។
ឆ្លៀតក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានរំលឹកអាជ្ញាធរដែន មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសាមគ្គីភាព ផ្ទៃក្នុងអោយបានកាន់តែល្អ ត្រូវ កសាងមិត្តថ្មី កសាងកំលាំងថ្មី ដោយថែរក្សាកំលាំងចាស់ដដែល ដោយមិនមាន ការបោះបង់ចោលនោះទេ ។
នៅក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារថ្នាក់កណ្តាលចុះ ជួយស្រុកកោះសូទិន បានផ្តល់ថវិកាដល់ អស់លោក លោកស្រី អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ចំនួន ៥៦ នាក់ ក្នុងម្នាក់ ២ ម៉ឺនរៀល ឧបត្តម្ភ ដល់ស្រុកកោះ សូទិន ១ លានរៀល និងកងកំលាំង នគរបាល អាវុធ យោធាស្រុក ក៏ទទួលបាន ថវិកា ផងដែរ។
ចំពោះប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះចំនួន៤ គ្រួសារ ទទួល បានថវិកាសរុប ៥៤ ម៉ឺនរៀល ។
ដោយឡែកនៅព្រឹកនៅថ្ងៃដដែលនេះដែរ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញ ទៅធ្វើការប្រគេននូវ សេចក្តីសម្រេច របស់សម្តេចព្រះនាយក នន្ទ ង៉ែត និង លោករដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ស្តីពីការតែងតាំង ភិក្ខុ ហ៊ាប គន់ នាមឆាយា ជោតត្ថេរោ ជា ទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសុមេធាធិប តី សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ។
ភិក្ខុ ហ៊ាប គន់ នាមឆាយា ជោតត្ថេរោ កើតនៅឆ្នាំ១៩៣២ រហូតមកដល់ ពេលនេះ មានជន្មាយុ ៨៧ វស្សា ដោយបានបួស ៣៥ វស្សា គង់នៅវត្តដំពាក់ ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានប្រគេន បច្ច័យចំនួន ៥០ ម៉ឺនរៀល ដល់ ព្រះចៅអធិការវត្តដំណាក់ព្រីង ផងដែរ៕
ប្រភព ៖ ទទក