ខេត្តប៉ៃលិន៖ បើតាមសមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅបានឲ្យដឹងថា នៅវេលាម៉ោង០៥និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីភ្លើងឆេះក្លិបSENSE ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីនគរបាលជំនាញស្រុកសាលាក្រៅបានឱ្យដឹងថា ករណីនេះម្ចាស់ទីតាំងដែលរងគ្រោះឈ្មោះ ឃុន លីហង្សសាក់ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្តកិច្ចនគរបាលជំនាញបានសាកសួរម្ចាស់ទីតាំងថា តើមូលហេតុដែលឆេះនេះ បណ្តាលមកពីអ្វី? ម្ចាស់ក្លិបបានប្រាប់ថាមកពីទុស្សេខែ្សភ្លើងពីក្នុងមក ដែលបណ្ដាលឲ្យមានការខូចខាត៖
– អគារទំហំ១៨ម៉ែត្រx២២ម៉ែត្រត្រូវ ខូចខាតទាំងស្រុង
– កុំព្យូទ័រ០១ឈុត
– ទូទឹកកកក្លាសេធំចំនួន ០១និងតូច០៣
– ថូនិងកែវស្រាចំនួន១៣៦
– កាតូទឹកកកដែក១៨និងជ័រ០៩
– ថាសទ្រស្រាបៀរ១៧ និងប្រដាប់ចាប់ ទឹកកក១៣
– កែវស្រាក្រឡុកចំនួន១០
– ម៉ាសុីនគិតលុយ០១គ្រឿង
– ម៉ាសុីនសម្ងួតចាន០១គ្រឿង
– កង្ហារធំ០២គ្រឿង និងកង្ហារតូច ០៥គ្រឿង
– ម៉ាសុីនត្រជាក់ធំចំនួន០៥គ្រឿងនិងតូច ០១គ្រឿង
– ចានចំនួន៤៥ចាន
– ម៉ាសុីនក្រឡុកពោត០១គ្រឿង
– សាឡុងធំ០៣ឈុត
– តុស្រាបៀរ០៤ឈុត
– ធុងបាស់១៩គ្រឿង
– LCDចំនួន០១គ្រឿង
– ភ្លើងវិលធំ០២ និងតូច២៥គ្រាប់
– ភ្លើងហ្វា30w ចំនួន០២គ្រាប់
– អូប៉ាល័រចំនួន០៥គ្រឿង
– Pionner ០១
– អំព្លី០២គ្រាប់
– Macro Tech ០៣គ្រាប់
– DBXចំនួន ០៣គ្រាប់
– K3ចំនួន ០១
– ម៉ាសុីនបាញ់ផ្សែងចំនួន ០១គ្រឿង
– Delightចំនួន ០២គ្រឿង
– កៅអីសរុបចំនួន១៦៣
– តុចំនួន៧៥
– ចង្កៀងគោមចំនួន០១គ្រឿង ដែលសរុបជាទឹកប្រាក់ប្រហែល១០ម៉ឺនដុល្លារ និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
សមត្តកិច្ចបានបន្តថា កម្លាំងដែលចូលរួមបាញ់ពន្លត់ភ្លើងដែលឆាបឆេះទីតាំងខាងលើមាន៖
– កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចេញរថយន្តចំនួន ០៤គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ និងកម្លាំងប្រជាការពារ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ១៥រថយន្ត។ ភ្លើងត្រូវបានពន្លត់ចប់នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕
ដោយ៖ស សារ៉េត