ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈរបស់លោក ហ៊ុន ម៉ាណែត ៖ សន្តិភាពជាឫសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ និងនាំកម្ពុជាឆ្ពោះទៅត្រើយនៃវឌ្ឍនភាព វិបុលភាព និងថ្កុំថ្កើងរុងរឿង !

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់ទស្សនៈថា កងកម្លាំងប្រដាប់អាវុធ គឺជាដាវ និងខែលការពារជាតិដ៏រឹងមាំសម្រាប់រារាំងរាល់សកម្មភាពបំផិ្លចបំផ្លាញនានា ដែលប៉ះពាល់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ការពារសុខសន្តិភាពដែលពេញលេញ និងទទួលបានមកដោយលំបាក ហើយក៏ជាឫសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ និងនាំកម្ពុជាឱ្យឆ្ពោះទៅត្រើយនៃវឌ្ឍនភាព វិបុលភាព និងថ្កុំថ្កើងរុងរឿង ខ្លាំងក្លាថែមទៀត។ 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា,  សូមរួមកម្លាំងសាមគ្គីគ្នារក្សានូវគោលការណ៍ និងស្មារតីនឹងនរ ហើយច្បាស់លាស់ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងការពារសុខសន្តិភាពដែលយើងមានពេលនេះបានយូរអង្វែងទៅអនាគតសម្រាប់បន្សល់ទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយៗទៀត ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ធ្លាប់លើកឡើងថា, ពីការចូលរួមក្នុងសង្គម គ្រប់ស្រទាប់ វណ្ណៈ ប្រកបដោយព្រហ្មវិហារធម៌ សូម្បីតែ តាជី ដូនជី ក៏លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែរម្លឹកជាញឹកញាប់យ៉ាងដូច្នេះថា, នឹកណាស់…នឹកស្នាមស្លាជាប់ថ្ពាល់ ដែលបន្សល់ទុកក្រោយពីលោកយាយៗថើប ។ 

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា, សង្ឃឹមថានឹងមានឱកាសបានជួបជាមួយលោកតា លោកយាយទៀតក្នុងពេលឆាប់ៗខាងមុខ ក្រោយពេលជំងឺកូវីដ-១៩ រលាយអស់ពីទឹកដីយើង៕

ដោយ៖សុខ ខេមរា


ចែករំលែក៖