ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា បានផ្សាយថា រថយន្តមួយគ្រឿងបានបើកបុកក្បួនព្យុហយាត្រានៅតំបន់ Waukesha ក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្សជាច្រើនរងរបួស។
កម្លាំងប៉ូលិស Waukesha បានបញ្ជាក់ថា មានហេតុការណ៍ខាងលើកើតឡើង ប៉ុន្តែមិនទាន់ផ្តល់ព័ត៌មានស្តីពីហេតុការណ៍ខាងលើឱ្យបានច្បាស់នៅឡើយទេ។
នៅក្នុងឃ្លីបវីដេអូបង្ហោះក្នុងបណ្តាញសង្គម បង្ហាញឱ្យឃើញថា រថយន្តកីឡាពណ៌ក្រហម បានបង្កើនល្បឿនឆ្ពោះសំដៅទៅលើក្រុមដង្ហែក្បួន។ កម្លាំងប៉ូលិសក៏បានបាញ់ទៅលើរថយន្តបង្កហេតុ ។ ភ្លាមៗនោះកម្លាំងប៉ូលិស និងរថយន្តសង្គ្រោះជាច្រើនបានទៅកាន់កន្លែងកើតហេតុ។ ក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីការបង្កហេតុខាងលើថា តើជា សកម្មភាពវាយប្រហារភេរវកម្មឬក៏យ៉ាងណា។
កាលពីខែមិថុនា ក៏មានករណីបើករថយន្តបុកក្បួនដង្ហែបណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់និងស្ត្រីម្នាក់ស្លាប់ នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota អាមេរិកដែរ៕
ដោយ៖ធីរីណា(រូបថត៖FOX News/TTXVN)