ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌព្រែកព្នៅ បេី​កកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានបេីកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក សៅ គុនឆុន ប្រធានស្តីទីក្រុមប្រឹក្សាខណ្ឌ ព្រែកព្នៅ និង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមានការចូលរួមជាកិត្តិយសពី លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល លោកអធិការ លោកមេបញ្ជាការ នាយក នាយករង ការិយាល័យទាំង១១ខណ្ឌ អង្គភាពលទ្ធកម្ម ចៅសង្កាត់ទាំង៥។ 

ក្នុង​កិច្ចប្រជុំនេះដែរ​ មានរបៀបវារដូចខាងក្រោមរួមមាន៖

១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១

២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។ 

៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងថវិកាឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ​ ។ 

៤-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែវិច្ឆិកា និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ​ ។ 

៥-បញ្ហាផ្សេងៗ៕

ដោយ​៖ស​ តារា​


ចែករំលែក៖