ភ្នំពេញ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបេីកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក សៅ គុនឆុន ប្រធានស្តីទីក្រុមប្រឹក្សាខណ្ឌ ព្រែកព្នៅ និង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមានការចូលរួមជាកិត្តិយសពី លោក លោកស្រី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល លោកអធិការ លោកមេបញ្ជាការ នាយក នាយករង ការិយាល័យទាំង១១ខណ្ឌ អង្គភាពលទ្ធកម្ម ចៅសង្កាត់ទាំង៥។
ក្នុងកិច្ចប្រជុំនេះដែរ មានរបៀបវារដូចខាងក្រោមរួមមាន៖
១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១
២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងថវិកាឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។
៤-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែវិច្ឆិកា និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ ។
៥-បញ្ហាផ្សេងៗ៕
ដោយ៖ស តារា