ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះ ! កម្មវិធីខួបទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់រម្លឹកថា, កម្មវិធីខួបទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា នឹងប្រារព្ធនៅថ្ងៃអាទិត្យ ទិ២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ព្រឹក នៅអាគារខេមរានី (ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ)  ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. និងមានការចូលរួមពីសំណាក់ សមាជិក សមាជិកា ក្រុមគ្រួសារស.ស.យ.ក. នៅទូទាំងប្រទេសតាមរយៈប្រព័ន្ធអនឡាញ Zoom meeting និងមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសបុកផ្លូវការសហភាពសហព័ន្ធយុវជនកម្ពុជា។ 

ស.ស.យ.ក. ចាប់បដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមបុព្វហេតុជាតិមាតុភូមិ និងបានចូលរួមជាបន្តបន្ទាប់ក្នុងដំណើរស្វែងរកសុខសន្ដិភាពជូនប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានរងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍។ ក្នុងរយៈពេល ៤៣ឆ្នាំ ស.ស.យ.ក. នៅតែថែរក្សា និងបន្ដស្មារតី ២ធ្នូ ដែលជាស្មារតីលះបង់ និងដាក់ផលប្រយោជន៍បុគ្គលដោយឡែក ហើយរួបរួមសាមគ្គីគ្នាដាក់ផលប្រយោជន៍ជាតិជាធំ ដែលស្របតាមទិសស្លោក “យុវជនក្នុងបុព្វហេតុមាតុភូមិ”៕

ដោយ ៖ សិលា


ចែករំលែក៖