ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍បង្ហាញ រូបថតលេីអាកាសខ្លះៗ​ ពីកោះកុងក្រៅ​ ឆ្នេរទី៤​ ខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង ៖ ក្រសួងទេសចរណ៍នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញ រូបថតលេីអាកាសខ្លះៗ​ ពីកោះកុងក្រៅ​ ឆ្នេរទី៤​ ខេត្តកោះកុង តាមរយៈរូបថត​ និងអត្ថបទដោយ: រស់​ សន្ធិ​ (ROS Santhy) បានបញ្ជាក់ថា,  កោះកុងក្រៅ​ជាតំបន់កោះ​ ស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ឆ្នេរកោះកុងក្រៅ​ មាន៦ឆ្នេរ​ ដែលឆ្នេរនីមួយៗមានខ្សាច់សស្អាត​ ទឹកសមុទ្រថ្លាអាចមេីលឃេីញដល់បាតសមុទ្រ​ និងព្រមទាំងមានព្រែកខាងក្រោយឆ្នេរ​ ដែលអាចអោយយេីងគយគន់ទេសភាពយ៉ាងស្រស់ស្អាត។ សម្រាប់ឆ្នេរដែលភ្ញៀវទេសចរណ៍និយមទៅលេង​ និងមានទឹកប្រេីប្រាស់គ្រប់គ្រាន់​ គឺឆ្នេរទី៣​ និងទី៤​។ នៅទីនោះយេីងអាចអង្គុយលេងស្ទូចត្រី​ ងូតទឹក​ ជិះទូកលេង​ ទស្សនាទឹកធ្លាក់​ និងគយគយមេីលទិដ្ឋភាពថ្ងៃរៀបលិច។ 

ក្រសួងទេសចរណ៍បានបន្តថា, ការធ្វេីដំណេីរ:

ដេីម្បីទៅកាន់ទីនោះ​ គឺយេីងត្រូវធ្វេីដំណេីរ​ ដោយយាន្ត​ ឬម៉ូតូទៅកាន់ខេត្តកោះកុង​ (បេីមកពីភ្នំពេញ​ ហួសផ្លូវបត់តារាសាគរប្រមាណ​ ២០គីឡូ​ នៅខាងឆ្វេង​ យេីងនឹងឃេីញផ្លូវដីក្រហមមួយ​។ បត់តាមផ្លូវក្រហម​ ជិះប្រកាន់ផ្លូវបត់ឆ្វេង​ ប្រមាណជា១០គីឡូ​ យេីងនឹងទៅដល់ភូមិនេសាទមួយ​ ដែលអាចឡេីងទូកនៅទីនោះ) និងបន្ទាប់មកគឺធ្វេីដំណេីរដោយទូក​ប្រមាណ​ ១ម៉ោងកន្លះ-២ម៉ោង​ ពីផែទូក​ ដេីម្បីទៅដល់ឆ្នេរកោះកុងក្រៅ។ 

ក្រសួងទេសចរណ៍បានបន្តថា, ការស្នាក់នៅ:

ដោយសារទីនោះជាទីតាំងធម្មជាតិ​ មិនទាន់មានការអភិវឌ្ឍន៍​ ភ្ញៀវទេសចរណ៍​អាចស្នាក់នៅដោយការបោះជំរុំតង់លេីឆ្នេរខ្សាច់ ដោយខ្លួនឯង។ 

ការរៀបចំម្ហូបអាហារ:

យេីងអាចត្រៀម​ អង្ករ​ និងម្ហូបផ្សេងៗ​ ដូចជាត្រី​ សាច់​ ឬគឿងសមុទ្រ​ និងគ្រឿងទេសម្រាប់ធ្វេីម្ហូបញាំនៅទីនោះ​ (ម្ចាស់ទូកអាចជួយដាំបាយ​ និងធ្វេីម្ហូបបាន)។ 

សូមចូលរួមរក្សាសម្រាមអោយមានសណ្តាប់ធ្នាប់​ ដេីម្បីឆ្នេរស្អាតសម្រាប់ភ្ញៀវទេសចរទាំងអស់គ្នា!​ 

សូមកុំប្រេីប្រាស់ឧបករណ៍បំពងសម្លេងខ្លាំងៗ​ នាំរំខានដល់អារម្មណ៍ភ្ញៀវទេសចរណ៍ផ្សេងទៀត។ 

សូមអរគុណ​ និងរីករាយដំណេីរកម្សាន្តមួយនេះ!!! 

ដោយ ៖ សិលា


ចែករំលែក៖