ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកនិងស្នាក់ការសន្តិសុខ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបន្តចេញល្បាតចល័តឈរជើងតាមគោលដៅ និងជួយសម្រួលចរាចរណ៍ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ សាធារណៈ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
សូមជម្រាបថា នៅព្រឹកថ្ងៃដដែលនេះនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ លើការងារចាំបាច់ចំពោះមុខមួយចំនួន។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍, លោកវរសេនីយ៍ ,លោកអនុសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកនិងស្នាក់ការសន្តិសុខ មេបញ្ជាការរង កងអនុសេនាធំប្រតិបត្តិការទី២ ប្រចាំការខេត្ត ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។
គួរបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមនឹងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ តែងតែចេញល្បាតចល័តឈរជើងតាមគោលដៅ និងជួយសម្រួលចរាចរណ៍ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ជារៀងរាល់ថ្ងៃផងដែរ៕
ដោយ៖សហការី