ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី​ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន ០១ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងផ្ដល់អំណោយដល់មណ្ឌលកុមារកំព្រាក្នុងខេត្តកំពង់ចាម

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ លោកស្រី​ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោកស្រី​ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ផ្ទះ​ទំហំ៦​ គុណ​៧ម៉ែត្រ​ សង់ជូនលោកតា ម៉ុម លឹម អាយុ ៨៧ឆ្នាំ និងលោកយាយ ព្រំ សាន់ អាយុ ៧៦ឆ្នាំ រស់នៅភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ផ្ទះនេះជាអំណោយកេរ្តិ៍មរកតរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។ បន្ថែមលើអំណោយផ្ទះខាងលើ លោកតា និងលោកយាយក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។ ជាមួយគ្នានេះ លោកស្រី​ ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បានចែកអំណោយ ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមពិធីប្រគល់ផ្ទះទេវតានេះផងដែរ អំណោយរួមមាន៖ សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ  និងថវិកាមួយចំនួន។ 

ចប់ពិធីប្រគល់ផ្ទះទេវតា លោកស្រី​ ហ៊ុន​ ម៉ាណា​ ក៏បានអញ្ជើញប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន០៥ផងដែរ។ លោកស្រី​ បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩នេះ ។ 

ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖

០១-អង្ករ១តោន 

០២-ត្រីខ ចំនួន១កេស មាន១០យួរ

០៣-មីចំនួន៥កេសធំ 

០៤- ត្រីងៀតចំនួន ១០ គីឡូ

០៥- សាច់ក្រកចំនួន១០ គីឡូ

០៦- សាច់ក្រកចំនួន១០ គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន២កេស 

០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ 

០៩- តែ ចំនួន ២គីឡូក្រាម

១០- ស្ករសចំនួន១បេ 

១១- អំបិលចំនួន១បេ

១២- ប៊ីចេងចំនួន១បេ 

១៣- ទឹកត្រីចំនួន៥យួ 

១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ 

១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៧- វីតាមីនសេ ចំនួន ១០ ប្រអប់ 

១៨- ប្រេងកូឡា ចំនួន ៥ ដុំ 

១៩- ប្រេងខ្យល់ ចំនួន៥ដុំ 

២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស 

២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន 

២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប

២៣- ស្លាដក់ចំនួន៤៩

២៤- ថវិកា ចំនួន២លានរៀល។

បន្ទាប់មកទៀតនៅថ្ងៃដដែល លោកស្រី​ ហ៊ុន​ ម៉ាណា​ ក៏បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកស្រីផ្ទាល់ នឹងលោក ឌី វិជ្ជា ជូនចំពោះមណ្ឌលកុមារកំព្រា ស្ថិតនៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ 

មិនតែប៉ុណ្ណោះ​ លោកស្រី​ បានរៀបចំអាហាថ្ងៃត្រង់មួយពេលសម្រាប់កុមារកំព្រាទាំងអស់ ព្រមទាំងចែកនូវកាតាបម្នាក់១ ដែលមានសម្ភារសិក្សាមួយចំនួនផងដែរ។ ក្នុងមណ្ឌលនេះមានកុមារកំព្រាចំនួន៦០ នាក់ បុគ្គលិកចំនួន១២ នាក់ ហើយ អំណោយដែលផ្ដល់ជូនមណ្ឌលកុមារកំព្រានេះរួមមាន៖

១-អង្ករ៦បេ

២-ត្រីខ២០យួរ 

៣-ទឹកដោះគោខាប់២កេស

៤-ត្រីងៀត៣គីឡូ

៥-សាច់ក្រក៣គីឡូ

៦-សាច់ជ្រូកផាត់៣គីឡូ

៥-ប៊ីចេង៥គីឡូ

៦-ទឹកត្រី៨យួរ

៧-ទឹកស៊ីអ៊ីវ ៨យួរ

៨-ម៉ាស២០ប្រអប់ មាន1000ម៉ាស

៩-ថ្នាំវីតាមីនសេ៧២ប្រអប់

១០-ថ្នាំពេទ្យ៧២ប្រអប់

១១-សាប៊ូ៧២ដុំ

១២-មី៨កេសធំ

១៣-ច្រាស និងថ្នាំដុសធ្មេញ៧២ឈុត

១៤-កាបូបសិក្សា៦០កាបូប

១៥-ថវិកា២លានរៀល៕

ដោយ​៖សហការី​


ចែករំលែក៖