ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកត្រីបើកលឿនគេចជ្រុលឡើងសួនច្បារពុះចែកទ្រូងផ្លូវ រងខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយយុីឌុប ដឹកត្រីមួយគ្រឿង បើកលឿនគេចជ្រុលឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងខូចខាត យ៉ាងដំណំរថយន្តដាច់ទុយោប្រេងទៅមុខលែងរួច កាលពីវេលាម៉ោង៧និង០៥នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមមហាវិថីឈ្នះ ឈ្នះ ខាងមុខសាលាកូរ៉េ ចំណុចភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមសម្តីអ្នកបើកបររថយន្តបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបេីករថយន្តម៉ាកហុីយ៉ាន់ដាយ ប្រភេទយុីឌុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9183 ដឹកត្រី ព្រំដែនវៀតណាម ខេត្តតាកែវ – ខណ្ឌឫស្សីកែវ និងទេីបវិលត្រឡប់មកពីយ៉ើត្រី គីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ គោលបំណងឆ្ពោះទៅស្រុកគិរីវង់ ខេត្តតាកែវ វិញ ដោយបើកតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ វាក់អើជាមួយរថយន្តខាងមុខ ទើបគេចជ្រុលឡើងសួនច្បារពុះចែកទ្រូងតែម្តង។

តែបើតាមប្រជាពលរដ្ឋឃើញហេតុការណ៍វិញ បានឲ្យដឹងថា ក្រុមរថយន្តដឹកត្រី មិនខុសណាពីក្រុមរថយន្តដឹកដី បើកលឿនៗណាស់ និងតែងតែបង្កគ្រោះថ្នាក់ជាញឹកញាប់។ 

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យផលប៉ះពាល់ ខូចបែកសួន រួចប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖