ព័ត៌មានទាន់ហេតុការណ៍៖

ចិនរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២១នាក់ក្នុងសហគមន៍

ចែករំលែក៖

នៅថ្ងៃទី២៨ខែវិច្ឆិកា ចិនបានរកឃើញករណីឆ្លងកូវីដ -១៩ចំនួន២១នាក់ក្នុងសហគមន៍ ដែលជាករណីឆ្លងច្រើនបំផុតគិតត្រឹមពាក់កណ្តាលខែវិច្ឆិកាមក ។ ជាមួយគ្នានេះក៏មានករណីឆ្លងកូវីដ-១៩ នាំចូលពីក្រៅប្រទេស ចំនួន២០នាក់ផងដែរ ។
ករណីឆ្លងថ្មីភាគច្រើនរកឃើញនៅតំបន់ភាគខាងជើងប្រទេស ដែលជាតំបន់រងផលប៉ះពាល់ខ្លាំងជាងគេដោយសារកូវីដ-១៩បំប្លែងថ្មីដែលតា កាលពីខែតុលាកន្លងមក។

ប៉ុន្តែចិនគ្រប់គ្រងបានទាំងស្រុងដោយមិនមានករណីឆ្លងថ្មីជាច្រើនថ្ងៃកន្លងមកហើយ។
ការឆ្លងរាលដាលថ្មី ក៏ដូចជាកូវីដ-១៩ បំប្លែងថ្មីOmicron នឹងធ្វើឱ្យយុទ្ធសាស្ត្រ «Zero Covid » នៅក្នុងប្រទេសចិនកាន់តែជួបផលលំបាក។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើដល់មន្ត្រីមូលដ្ឋានចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩យ៉ាងមានប្រសិទ្ធភាពនៅតាមសហគមន៍របស់ខ្លួន។
កាលពីចុងសប្តាហ៍កន្លងមក នៅទីក្រុង Manzhouli បានចេញច្បាប់ហាមប្រាមពលរដ្ឋចាកចេញពីកន្លែងរស់នៅ ហើយផ្អាករាល់សកម្មភាពចរាចរណ៍សាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព។ ហាងលក់ទំនិញ កន្លែងកម្សាន្ត ភោជនីយដ្ឋាន សាលារៀនត្រូវបិទទ្វារ ហើយធ្វើតេស្តរកកូវីដ-១៩ ៕ ដោយ៖ធីរីណា

រូបថត៖THX/TTXVN


ចែករំលែក៖