ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាលខណ្ឌដូនពេញ​បន្តចេញល្បាតដើម្បីទ្រទ្រង់សភាពការណ៍សន្តិសុខ និងបង្ការ បង្រ្កាបបទល្មើសផ្សេងៗ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងជំនាញអន្តរាគមន៍ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងខណ្ឌដូនពេញ​ និងលោក វរសេនីយ៍ទោ ស៊ីវ សារិទ្ធ នៅរសៀល​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញធ្វើសកម្មភាពល្បាត​ក្នុងមូលដ្ឋានរបស់ខ្លួនដោយមធ្យោបាយ​រថយន្ដ​ចំនួន ០២គ្រឿង និងកម្លាំងឈរជើងនៅគោលដៅចំនួន១៧នាក់ត្រៀមចាំធ្វើអន្តរាគមន៍ ឈរជើងការពារនៅចំណុចគោលដៅ។ 

លោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងខណ្ឌ​ដូនពេញ​បានឱ្យដឹងថា​ កម្លាំងជំនាញអន្តរាគមន៍បានឈរជើងនៅតាមគោលដៅដូចជា៖​ គោលដៅសម្តេចសង្ឃជួនណាត, វិមានឯករាជ្យ, ព្រះបរមរូប, នាគបាញ់ទឹក ដើម្បីទ្រទ្រង់សភាពការណ៍សន្តិសុខ និងបង្ការ បង្រ្កាប បទល្មើសផ្សេងៗ ក្នុងឱកាសដែលគណៈប្រតិភូឡាវ ដឹកនាំដោយលោក បណ្ឌិត ផនខាំ វីផាវ៉ាន់(Phankhan Viphavanh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាតេយ្យប្រជាមានិតឡាវ អញ្ជើញមកដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅ(វិមានឯករាជ្យ និងព្រះបរមរូបព្រះបរមរតនកោដ្ឋ និងអញ្ជើញចូលវិមាន៤​ នៃទីស្តីការគណៈរដ្ឋមន្រ្តី។

លោកអធិការរងរូបនេះ​បានបន្ថែមថា​ ដោយមានការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក​ ទៀង​ ច័ន្ទ​សារ​ អធិការនគរបាលខណ្ឌដូនពេញ​ តែងតែដាក់បញ្ជាឱ្យកម្លាំងជំនាញ​ចុះល្បាតតាមគោលដៅសំខាន់ៗ ដោយអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងសម្រួលចរាចរណ៍ជូនសិស្សានុសិស្សនៅតាមសាលារៀន ក្នុងភូមិសាស្រ្តរបស់ខ្លួនផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖