ខេត្តតាកែវ ៖ ថ្ងៃនេះកម្លាំងនគរបាលស្រុកបាទីបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលប្រើអំពើហិង្សាយកដែកឆាបចាក់ទៅលើបងប្រុសខ្លួនឯងបង្កើតបណ្តាលឱ្យរងរបួសខណៈដែលកំពុងផឹកសុីស្រវឹង។
គួររំលឹកឡើងថា នៅវេលាម៉ោង១៨ និង ១០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកេីតឡេីងនៅត្រង់ចំណុចភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ វ៉ាន តូច ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានយកដែកឆាប ចាក់ទៅលេីជនរងគ្រោះឈ្មោះ វ៉ាន សែ ភេទប្រុស អាយុ ៤៤ឆ្នាំ (ត្រូវជាបងបង្កេីត) មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បណ្តាលឱ្យរងរបួសស្មាពីក្រោយចំហៀងខាងស្តាំចំនួន១ កន្លែង និងគល់កចំហៀងខាងស្តាំចំនួន១កន្លែង របួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។
ក្រោយកេីតហេតុ ជនសង្ស័យត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ស សម