ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលនៃទឹកប្តូរនិស្ស័យនិងគ្រឿងញៀនធ្វើឱ្យប្អូនដេកគុក បងដេកពេទ្យ

ចែករំលែក៖

ខេត្តតាកែវ ៖ ថ្ងៃនេះកម្លាំងនគរបាលស្រុកបាទីបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលប្រើអំពើហិង្សាយកដែកឆាបចាក់ទៅលើបងប្រុសខ្លួនឯងបង្កើតបណ្តាលឱ្យរងរបួសខណៈដែលកំពុងផឹកសុីស្រវឹង។
គួររំលឹកឡើងថា នៅវេលាម៉ោង១៨​ និង​ ១០នាទី​ ​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​មួយបានកេីតឡេីងនៅត្រង់ចំណុចភូមិចក​ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ​ វ៉ាន​ តូច​ ភេទប្រុស​ អាយុ​៤០ឆ្នាំ​ នៅភូមិចក​ ឃុំត្រពាំងសាប​ ស្រុកបាទី​ ខេត្តតាកែវ​ បានយកដែកឆាប​ ចាក់ទៅលេី​ជនរងគ្រោះឈ្មោះ​ វ៉ាន​ សែ​ ភេទប្រុស អាយុ​ ៤៤ឆ្នាំ​ (ត្រូវជាបងបង្កេីត)​ មានទីលំនៅភូមិតាស៊ូ​ ឃុំត្រពាំងសាប​ ស្រុកបាទី ខេត្តតាកែវ បណ្តាលឱ្យរងរបួសស្មាពីក្រោយចំហៀងខាងស្តាំ​ចំនួន​១​ កន្លែង​ និង​គល់កចំហៀងខាងស្តាំចំនួន​១​កន្លែង​ របួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ​ ។
ក្រោយកេីតហេតុ​ ជនសង្ស័យត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ស សម


ចែករំលែក៖