ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃអង្គារទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា៖ សង្គ្រាមកូវីដនេះ ពិតជាលំបាកខ្លាំងណាស់សម្រាប់មនុស្សលោកលេីផែនដីនេះ! រាជរដ្ឋាភិបាលបានបេីកប្រទេសបន្ធូរសភាពការណ៍ ឥឡូវនេះមានក្រុមពិសេសថ្មីOMICRON ចេញមុខមកទៀតហេីយ និងកំពុងធ្វេីពិភពលោកប្រកាសអាសន្នជាថ្មីបន្ថែមទៀត! ។
អគ្គនាយកស៊ីម៉ាក់បានឱ្យដឹងទៀតថា នៅពាក់កណ្តាលខែវិចិ្ឆកានេះ គណៈប្រតិភូអង្គភាពសុីម៉ាក់ត្រៀមចេញដំណេីរទៅប្រជុំនៅប្រទេសហុល្លង់ ហៀបនឹងឡេីងយន្តហោះទៅហេីយ ស្រាប់តែទទួលសារពីហុល្លង់មកលុបចោលការប្រជុំ ព្រោះរលកកូវីដទី៥កំពុងវាយលុកប្រទេសហុល្លង់ដែរ មានស្អីធូរទ្រូងម្តងទៅ ស្រាប់តែក្នុងខែធ្នូនេះ អញ្ជេីញឱ្យទៅប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសវិញម្តង!។
លោក ហេង រតនា បន្ថែមថា ថាមិនចង់ទៅនៅឡេីយទេ តែអ្នកអញ្ជេីញក៏ស្វិតស្វាញណាស់ដែរ តាមចេញការចំណាយទាំងស្រុងមិនឱ្យលំបាកទេ ហេីយថាគួរតែជួបមុខគ្នាផ្ទាល់ម្តង ខានជួបគ្នាជិត២ឆ្នាំហេីយជួបតែតាមអេក្រង់អ៊ីចឹងមិនសូវល្អ។ ដូចនេះក៏សម្រេចថា ប្រតិភូអង្គភាពសុីម៉ាក់ទៅស្វីសក៏ទៅ តែឥឡូវនេះបែបត្រូវវេរសំបុត្រយន្តហោះជូនវិញហេីយ!។
ជាចុងក្រោយ សូមប្រុងប្រយ័ត្នទាំងអស់គ្នា ដោយអនុវត្តហ្មត់ចត់នូវវិធានការ ៣កុំនិង៣ការពារ!៕
ដោយ៖ស តារា