ខ្សែការពារវ័យ២៨ឆ្នាំរូបនេះបានចូល និងក្រៅក្រុម United ក្រោមការបណ្តេញចេញពីលោក Ole Gunnar Solskjaer ចាប់តាំងពីការមកដល់របស់គាត់ក្នុងខែតុលា ឆ្នាំ២០២០។
កីឡាករ Alex Telles របស់ក្រុមបិសាចក្រហម Manchester United កំពុងត្រូវបានតាមដានដោយក្លិបយក្ស២នៅអុីតាលីគឺ Inter Milan និង AC Milan។ កីឡាកររូបនេះទើបតែបានបង្ហាញខ្លួននៅ Premier League ២លើកប៉ុណ្ណោះក្នុងរដូវកាលនេះ រួមទាំងក្នុងលទ្ធផលស្មើ ១-១ នៅ Chelsea កាលពីថ្ងៃអាទិត្យបន្ទាប់ពីការបណ្តេញចេញរបស់លោកSolskjaer ។
សារព័ត៌មាន The Sun បានផ្សាយថា ក្លិបយក្សអុីតាលីទាំង២កំពុងសម្លឹងរកការចាប់យករូបគាត់ប្រសិនបើកង្វះពេលវេលាលេងរបស់គាត់នៅបន្តនៅអង់គ្លេស។
Inter Milan និង AC Milan ចាប់អារម្មណ៍លើកិច្ចព្រមព្រៀងខ្ចីជើងនៅខែមករាសម្រាប់អតីតខ្សែការពាររបស់ក្រុម Porto រូបនេះ ប៉ុន្តែវិធីសាស្រ្តណាមួយនឹងត្រូវបានច្រានចោល។
ជំនួសមកវិញ ការផ្លាស់ប្តូរនៅរដូវក្តៅក្រោយទំនងជានៅពេលដែល Man Utd អាចទាមទារថ្លៃឈ្នួលចំនួន១៣.៥លានផោនរបស់ពួកគេដែលបានបង់ត្រឡប់មកវិញ។ Telles ត្រូវបានគេមើលឃើញថា លំបាកក្នុងការសម្របខ្លួនចូលរួមក្នុងជម្រើស១១នាក់ដំបូងចាប់តាំងពីបានបង្ហាញខ្លួនញឹកញាប់ដោយ Luke Shaw ជាជម្រើសដំបូង។
កីឡាករ Alex Telles លេងបានតែ៥ដងប៉ុណ្ណោះនៅរដូវកាលនេះ រួមទាំង២ដងក្នុង Champions League និង១ដងក្នុង EFL Cup ។
ទន្ទឹមនឹងនេះដែរ ខ្សែប្រយុទ្ធវ័យជ្រេ Edinson Cavani ត្រូវបានគេរាយការណ៍ថា ចង់ផ្លាស់ទៅ Barcelona នៅរដូវក្តៅក្រោយ។ ជាមួយនឹងកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ Cavaniបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចាកចេញពី Old Trafford។
ក្លិប Barcelona គឺជាអ្នកកោតសរសើរខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ។ កាសែត The Times បានអះអាងថា Cavani ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្លាស់ទៅ Nou Camp ជាមួយនឹងគ្រូបង្វឹកថ្មីរបស់ Barcelona លោក Xavi ៕
ដោយ៖ ភារៈ(រូបភាព ៖ Thesun)