ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ម៉ែន​ វិបុល​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពជាខេត្តស្វាយរៀង​ និងថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពជាខេត្តស្វាយរៀង​ ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោហ៊ុនសែន​ គាំទ្រឯកឧត្តមបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ជាបេក្ខភាពនាយករដ្ឋមន្ត្រីតាមរយៈការបោះឆ្នោត​ នាពេលអនាគត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យើងខ្ញុំជាថ្នាក់ដឹកនាំគណបក្ស ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅ ក្នុងខេត្តស្វាយរៀងទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុង ព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានប្រកាសគាំទ្រពេញលេញសម្រាប់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោត នាពេលអនាគត។

ជាការពិតណាស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនបន្តវេនពោរពេញដោយ សក្តានុពល និងជាឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូប ប្រកបដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយាសម្បត្តិ និងភាពជាអ្នកដឹកនាំជាន់ខ្ពស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុង បេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នេះគឺពិតជាសក្តិសមបំផុតសម្រាប់ធ្វើជា បេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នាពេលអនាគត។

ជាថ្មីម្តងទៀត – យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោតនាពេលអនាគត ដោយក្តី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណតមីងបន្តវេន ដឹកនាំជាតិ មាតុភូមិ ក្នុង បេកកម្មដ៏ឧត្តុង្គឧត្តម មបើជាតិ និងមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន ឈានឆ្ពោះទៅកាន់ភាពសំបួរ សប្បាយ រុងរឿងបន្ថែមទៀតជារៀងរហូត ក្រោមដំបូលនៃសន្តិភាពរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ៕

ដោយ ៖ សិលា


ចែករំលែក៖