ភ្នំពេញ៖ «គំនិតផ្តួចផ្តើមពហុភាគី ដូចជា ការបរិច្ចាគវ៉ាក់សាំងសម្រាប់អង្គការកូវ៉ាក់ គឺជាការងារដ៏ចាំបាច់ក្នុងការធានាឱ្យមានសិទ្ធិទទួលបានវ៉ាក់សាំងជាសកលប្រកបដោយសមធម៌”។ នេះជាថ្លែងរបស់ លោកស្រី ចេស៊ីនដា អាដឺន នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានលើកឡើង! តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ។
លោកស្រី ចេស៊ីនដា អាដឺន នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានបញ្ជាក់ថា, «គំនិតផ្តួចផ្តើមពហុភាគី ដូចជា ការបរិច្ចាគវ៉ាក់សាំងសម្រាប់អង្គការកូវ៉ាក់ គឺជាការងារដ៏ចាំបាច់ក្នុងការធានាឱ្យមានសិទ្ធិទទួលបានវ៉ាក់សាំងជាសកលប្រកបដោយសមធម៌។ ប្រទេសនូវែលសេឡង់មានមោទនភាពដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងៗគេ ដែលបានបរិច្ចាគវ៉ាក់សាំងដល់អង្គការកូវ៉ាក់។ ប៉ុន្តែវ៉ាក់សាំងជាច្រើនទៀតត្រូវតែទទួលបានការបរិច្ចាគ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដកស្រង់ លោកស្រី ចេស៊ីនដា អាដឺន នាយករដ្ឋមន្ត្រីនូវែលសេឡង់ បញ្ជាក់ថា, យើងទាំងអស់គ្នាត្រូវចូលរួមចំណែកផ្តល់ការគាំពារដល់ប្រទេសទាំងឡាយណាដែលត្រូវការវ៉ាក់សាំងបំផុត។ យើងនឹងមិនមានសុវត្ថិភាពទេ ដរាបណាមនុស្សទាំងអស់មិនទាន់មានសុវត្ថិភាព។
ដោយឡែក លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានមានប្រសាសន៍ថា៖ «យើងនឹងនៅតែផ្តោតលើការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ត្រឹមឆ្នាំ ២០៣០ ។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ភាពជាដៃគូរវាងអាស៊ី និងអឺរ៉ុបរបស់យើង នៅតែមានសារៈសំខាន់។ នេះជាការលើឡើងពី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ៕
ដោយ៖សិលា