ក្រុម Bayern Munich នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Barcelona ដោយប្រកួតបិទទ្វារក្នុងវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League នៅថ្ងៃទី៨ ខែធ្នូខាងមុខ ខណៈដែលអត្រានៃការឆ្លងមេរោគឆ្លងជំងឺកូវីដ-១៩កើនឡើងនៅក្នុងទីក្រុង Bavaria ដែលជាទឹកដីរបស់ក្លិប Bayern Munich។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport។
រដ្ឋមន្ត្រីរដ្ឋ Bavaria លោក Markus Soder បាននិយាយថា លោកកំពុងរៀបចំផែនការបែបនេះ ដោយនិយាយថា “បាល់ទាត់មានមុខងារគំរូដ៏អស្ចារ្យក្នុងការទប់ស្កាត់ការឆ្លង” ។
ក្រុម Bayern Munich បានកក់កៅអីទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល E ខណៈក្រុម Barcelona និង Benfica ត្រូវប្រជែងយកតំណែងលេខ២ដើម្បីមានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ហើយក្រុមBarcelona ត្រូវការឈ្នះដើម្បីឡើងទៅវគ្គបន្ត។ ទោះជាយ៉ាងណាក៏ដោយការស្មើ ឬចាញ់នឹងបើកផ្លូវសម្រាប់ក្រុម Benfica ដែលនឹងឈានទៅវគ្គបន្តមុនក្រុម Barcelonaបើសិនជាយកឈ្នះលើ Dynamo Kiev ។
គួររំលឹកថា Barcelona បានចាញ់ ៣-០ ក្នុងការជួបជាមួយ Bayern Munich នៅកីឡដ្ឋាន Nou Camp ក្នុងខែកញ្ញា ហើយការទៅលេងចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន Allianz Arena គឺជាការបរាជ័យក្នុងលទ្ធផល ៣-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២កាលពីខែមីនា ឆ្នាំ២០១៥ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)