ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបរវាង Bayern Munich នឹង Barcelona ត្រូវប្រកួតដោយបិទទ្វារនៅChampions League

ចែករំលែក៖

ក្រុម Bayern Munich នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Barcelona ដោយប្រកួតបិទទ្វារក្នុងវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League នៅថ្ងៃទី៨ ខែធ្នូខាងមុខ ខណៈដែលអត្រានៃការឆ្លងមេរោគឆ្លងជំងឺកូវីដ-១៩កើនឡើងនៅក្នុងទីក្រុង Bavaria ដែលជាទឹកដីរបស់ក្លិប Bayern Munich។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport​។

រដ្ឋមន្ត្រីរដ្ឋ Bavaria លោក Markus Soder បាននិយាយថា លោកកំពុងរៀបចំផែនការបែបនេះ ដោយនិយាយថា “បាល់ទាត់មានមុខងារគំរូដ៏អស្ចារ្យក្នុងការទប់ស្កាត់ការឆ្លង” ។

ក្រុម Bayern Munich បានកក់កៅអី​ទៅ​វគ្គ​បន្ត​ក្នុង​នាម​ជា​ក្រុម​ឈរលេខ១ក្នុង​ពូល E ខណៈក្រុម Barcelona និង Benfica ត្រូវ​ប្រជែង​យក​តំណែង​លេខ២​ដើម្បីមានកៅអីទៅ​វគ្គ១៦ក្រុម​ចុង​ក្រោយ ហើយក្រុមBarcelona ត្រូវការ​ឈ្នះដើម្បីឡើងទៅវគ្គបន្ត។ ទោះជាយ៉ាងណាក៏ដោយការស្មើ ឬចាញ់នឹងបើកផ្លូវសម្រាប់ក្រុម Benfica ដែលនឹងឈានទៅវគ្គបន្តមុនក្រុម Barcelonaបើសិនជាយកឈ្នះលើ Dynamo Kiev ។

គួររំលឹកថា Barcelona បានចាញ់ ៣-០ ក្នុងការជួបជាមួយ Bayern Munich នៅកីឡដ្ឋាន Nou Camp ក្នុងខែកញ្ញា ហើយការទៅលេងចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន Allianz Arena គឺជាការបរាជ័យក្នុងលទ្ធផល ៣-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២កាលពីខែមីនា ឆ្នាំ២០១៥ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖