ព័ត៌មានទាន់ហេតុការណ៍៖

គណៈអភិបាលខេត្ត​ និងសមាជិកាក្រុមប្រឹក្សាខេត្ត អញ្ជេីញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល​ ២០២២-២០២៤​ របស់រដ្ឋបាលខេត្តព្រះសីហនុ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ​៖​ លោក ម៉ាង​ ស៊ីណេត​ និងលោក ឡុង ឌីម៉ង់ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងលោកស្រី​ ប្រាក់ ច័ន្ទសុខា សមាជិកាក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២១នេះ​ បានអញ្ជេីញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល​ ២០២២-២០២៤​ របស់រដ្ឋបាលខេត្តព្រះសីហនុ​។ 

មានមតិក្នុងវេទិកាពិគ្រោះយោបល់នេះ​ លោក​ ម៉ាង​ ស៊ីណេត​ បានលេីកឡេីងថា​ ការបង្កេីតវេទិកានេះ​ គឺដេីម្បីប្រយោជន៍ដល់ការរៀបចំ​ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត​ ក្រុង​ ស្រុក​ និងឃុំ​ សង្កាត់​ ប្រកបដោយតម្លាភាព​ មានការចូលរួម​ មានសង្គតិភាព​ ជាពិសេស​ គឺពង្រឹងការអនុវត្តគោលការណ៌ទាំង៩​ និងវប្បធម៌ប្រជាធិបតេយ្យ ក្នុងដំណេីរប្រព្រឹត្តទៅនៃការរៀបចំ​ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់បណ្តារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ 

លោក​ បានបន្តទៀតថា​ វេទិកាពិគ្រោយោបល់នេះ​ គឺបង្ហាញអំពីតម្រូវការអភិវឌ្ឍន៌មូលដ្ឋានទូទាំងខេត្ត​ និងសម្របសម្រួលបន្សុទ្ធតម្រូវការអភិវឌ្ឍន៏ទាំងនេះ ជាមួយគម្រោង​ និងធនធានរបស់ដៃគូអភិវឌ្ឍន៌​ អង្គការសង្គមស៊ីវិល​ វិស័យឯកជន​ និងអ្នកពាក់ពន្ធនានា​ ដេីម្បីឈានដល់ការឆ្លេីយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព​ សម្រាប់អភិវឌ្ឍសង្គម​ និងសេដ្ឋកិច្ច៕

ដោយ​៖ស​ តារា​


ចែករំលែក៖