ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៨នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ នគរបាលខេត្តកំពង់ចាមបានឃាត់ខ្លួនជនសង្ស័យ៨នាក់​ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្រោយ​ទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ និងដោយមានការឯកភាពពីលោក​ វង្ស ប៊ុនវិសុទ្ធ​ ព្រះរាជអាជ្ញានៃអយ្យការអម​សាលាដំបូងខេត្តកំពង់ចាម។ 

   យោងតាម​កំណត់ហេតុ​របស់សមត្ថកិច្ច​ជំនាញខេត្តកំពង់ចាមជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​មាន​ឈ្មោះ​ដូច​ខាងក្រោម​ ៖

   ១-ឈ្មោះ ហ៊ីម ចន្តា ភេទប្រុស អាយុ​២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពងចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន៩កញ្ចប់)។

   ២-ឈ្មោះ ស្រេង ផានីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន៤កញ្ចប់)។ 

  ៣-ឈ្មោះ យ៉ូ វីយោ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិខ្ទួយ៤ ឃុំអូរម្លូ  ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

  ៤-ឈ្មោះ ចេក សុខជា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិខ្ទួយ៣ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ 

   ៥-ឈ្មោះ ម៉ាប់ ណាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្ទួយទី១ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

   ៦-ឈ្មោះ យឹង ម៉េងជូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្ទួយទី១ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

    ៧-ឈ្មោះ ភាក់ ភារៈ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្ពង់សាខាចាស់ ឃុំអូរម្លូ  ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

    ៨-ឈ្មោះ ឆន វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្ពង់សាខាចាស់ ឃុំអូរម្លូ  ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

 ចំពោះ​វត្ថុតាងដែលឃាត់ខ្លួនបានរួមមាន ៖ ថ្នាំញៀនចំនួន១៤កញ្ចប់, ទូរស័ព្ទដៃចំនួន០៣គ្រឿង  និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន​ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖