ស្ថាប័នគ្រប់គ្រងពិភពលោករបស់កីឡាជិះកង់បាននិយាយកាលពីថ្ងៃសុក្រថា ការប្រកួតជើងឯកជិះកង់ពិភពលោក Road World Championshipsឆ្នាំ២០២២ នៅទីក្រុង Wollongong ប្រទេសអូស្ត្រាលីនឹងឃើញការប្រណាំងផ្នែកបុរស និងស្ត្រីប្រកួតប្រជែងលើវគ្គសាកល្បងពេលវេលាដូចគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃការប្រកួតនេះ។
សហព័ន្ធប្រណាំងកង់អន្តរជាតិ (UCI) បានប្រកាសថា ការប្រកួតជើងឯកRoad World Championships នឹងចាប់ផ្តើមជាមួយនឹងការសាកល្បងពេលវេលាផ្នែកបុរស និងស្ត្រី ដែលនឹងធ្វើឡើងក្នុងចម្ងាយដូចគ្នា និងនៅលើផ្លូវដូចគ្នា ។
ការសាកល្បងពេលវេលាដែលជាការប្រកួតប្រជែងមួយដែលធ្វើឱ្យអ្នកជិះកង់ផ្អៀងជាមួយនាឡិកា ដើម្បីកត់ត្រាពេលវេលាលឿនបំផុតជាធម្មតាត្រូវបានធ្វើឡើងក្នុងចម្ងាយខ្លីជាងសម្រាប់ការប្រណាំងផ្នែកស្ត្រី។
ស្ថាប័នរៀបចំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃ UCI Road World Championships និងស្របតាមអាទិភាពរបស់ UCI ក្នុងការលើកកម្ពស់សមភាពយេនឌ័រ”។
នៅក្នុងការប្រកួតកាលពីឆ្នាំ២០២១ ផ្នែកនារីបានប្រព្រឹត្តទៅលើចម្ងាយជាង៣០.៣គីឡូម៉ែត្រ បើប្រៀបធៀបទៅនឹងចម្ងាយការប្រណាំងផ្នែកបុរស៤៣.៣គីឡូម៉ែត្រ។
សម្រាប់ការប្រកួតជើងឯកពិភពលោកឆ្នាំ២០២២នៅទីក្រុង Wollongongដែលជាទីក្រុងមានឆ្នេរសមុទ្រតូចចង្អៀតមានចម្ងាយ៦៨គីឡូម៉ែត្រភាគខាងត្បូងនៃកណ្តាលទីក្រុងស៊ីដនីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ដល់ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២២ខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ channelnewsasia.com)