ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យបាញ់សម្លាប់អ្នកជិតខាងរឿងគំនុំព្រោះជេរឪពុករបស់ខ្លួនពេលផឹកស្រាស្រវឹង

ចែករំលែក៖

ខេត្តព្រះវិហារ​ ៖ ករណីឃាតកម្មបាញ់សម្លាប់លើជនរងគ្រោះដោយកាំភ្លើងកែឆ្នៃកន្លងមកត្រូវបានសមត្ថកិច្ចចាប់បានហើយដើម្បីយកមកឲ្យច្បាប់កាត់ទោស។
ករណីខាងលើនេះបើយោង​តាម​របាយការណ៍​របស់​កម្លាំងកងរាជ​ឣា​វុ​ធ​ហត្ថ​ខេត្តព្រះវិហារ ដែលទើប​ទទួល​បាននៅថ្ងៃអាទិត្យទី១២​ ខែធ្នូ​ ឆ្នាំ​២០២១បញ្ជាក់ឱ្យដឹងថា​ កម្លាំងជំនាញ​ របស់លោកកាលពី​ល្ងាច​ថ្ងៃទី​១១ ខែធ្នូម្សិលមិញនេះ បានកំណត់​មុខសញ្ញា និង​ស្រាវជ្រាវ​ឈានដល់​ការចាប់ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ​ពីបទ​បាញ់សម្លាប់​មនុស្ស​នៅ​ឃុំ​ស្រយង់​ស្រុក​គូលែន។​សូមបញ្ជាក់ថារបាយការណ៍​របស់​មន្ត្រីកងរាជ​អាវុធហត្ថ​ បានបន្តថា ជនដៃដល់​ឈ្មោះ​ភោគ ម៉ើ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ម្រេច ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ត្រូវបាន​ឃាត់ខ្លួន​ដោយ​ដកហូត​បាន​អាវុធ​កែច្នៃ​មួយ​ដើម​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឃ​ត់ ឡុ​ញ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​មាន​ស្លាក​ស្នាមរបួស​ចំ​លើ​ដោះ​ខាងស្តាំធ្លាយមក​ផ្នែក​ខាងក្រោយ​បោះដៃផុតបាន​ស្លាប់បាត់​បង់ជីវិត​ កាលពី​ថ្ងៃទី​១០ ខែធ្នូ​ ឆ្នាំ​២០២១។ ​

ប្រភពព័ត៌មានខាងលើបានឱ្យដឹងទៀតថាយោងតាមចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​បញ្ជាក់ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​អាវុធ​កែច្នៃ​ម៉ាក​ការ​ប៊ី​ន លួច​បាញ់​ជនរងគ្រោះ​ឱ្យស្លាប់​ពិតប្រាកដ​មែន​។
ដោយមូលហេតុ​នៃការសម្លាប់រឿង​នេះព្រោះគំនុំ​រយៈពេល​បី​ឆ្នាំមុន ដោយសារ​ឈ្មោះ​ឃ​ត់ ឡុ​ញ បាន​ជេរប្រមាថ​មកលើ​ឪពុក ម្ដាយ​របស់ខ្លួន​រឿង​រុះរើ​ទ្រុងមាន់។
បុរសជាជនសង្ស័យបន្តថាជនរងគ្រោះ​តែងតែ​ជេរប្រមាថ​ជា​បន្តបន្ទាប់​ពេល​ស្រវឹងស្រា​ម្ដងៗ ជាហេតុ​ធ្វើឱ្យ​ខ្លួន​ទ្រាំ​មិនបាន​ក៏​មានគំនិតហើយរៀបផែនការណ៍បាញ់សម្លាប់​តែម្ដង​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​នក​សាង​សំណុំរឿង​នឹង​បញ្ជូនជនសង្ស័យខាងលើទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់រួចរាល់អស់ហើយ៕

ដោយ៖អរុណរះ


ចែករំលែក៖