ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិកបានកើនឡើងដល់ទៅ ៨សែននាក់ហើយ

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិកកើនឡើងដល់ទៅ ៨សែននាក់ហើយគិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ។ ជាមួយគ្នានេះចំនួនអ្នកឆ្លងនៅអាមេរិកក៏បានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃដែរ។
អ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិកជាង៨សែននាក់ គឺច្រើនជាងចំនួនពលរដ្ឋរស់នៅក្នុងរដ្ឋ Dakota ខាងជើង ដែលជារដ្ឋស្ថិតនៅភាគកណ្តាលអាមេរិក។
ក្នុងពេលជាមួយគ្នានេះដែរ អាមេរិកប្រឈមនឹងការឆ្លងកើនឡើងខ្ពស់មិនធ្លាប់មានចាប់តាំងពីមានករណីឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងនៅក្នុងប្រទេសនេះ។ បើទោះបីមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩សម្បូរក៏ដោយ ប៉ុន្តែចំនួនអ្នកស្លាប់និងឆ្លងនៅក្នុងប្រទេសនេះនៅតែកើនឡើងខ្ពស់ ។ ពេលនេះនៅមានពលរដ្ឋអាមេរិកជាច្រើននៅតែមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅឡើយទេ។
អាមេរិកត្រូវបានដាក់ចូលក្នុងបញ្ជីប្រទេសដែលមានករណីឆ្លងកូវីដ-១៩អាក្រក់បំផុត ដោយកូវីដ-១៩ គិតតាមចំនួនមនុស្សក្នុងក្រុមប្រទេស G 7 ដែលជាប្រទេសរីកចម្រើននៅលើពិភពលោក។ ចំនួនអ្នកស្លាប់នៅអាមេរិក កើនឡើងរហូតដល់ទៅ៣ដងបើប្រៀបធៀបនឹងប្រទេសជិតខាងកាណាដា និងខ្ពស់ជាង១១ដងបើប្រៀបធៀបជាមួយប្រទេសជប៉ុន។
នៅពេលនេះ ពលរដ្ឋអាមេរិកជាង ៦០%បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ ។ តាមតួលេខរបស់ CDC បានបញ្ជាក់ថា មានពលរដ្ឋអាមេរិក ជាង១លាននាក់បានចាក់វ៉ាក់សាំងដូសជំរុញជារៀងរាល់ថ្ងៃ ៕ ដោយ៖ធីរីណា

រូបថត៖Reuters 


ចែករំលែក៖