ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តយន្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ ។
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងជាតំណាង លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តយន្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណស់រឹងទីប្រជុំជន ជូនដល់លោកចៅសង្កាត់ទាំង៦ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៦ និងមន្ត្រីនគរបាលប៉ុស្តិ៍ លោក លោស្រីប្រធានភូមិទាំង៤៧ភូមិ និងភ្នាក់ងារផាកពិន័យ នៅសាលប្រជុំសាលាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
ដោយ៖ចន្ទ លីហ្សា