ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកថ្មបើកបុករថយន្តព្រូសកំពុងឆ្លងផ្លូវ រងការខូចខាតអស់មួយចំហៀង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណេីរជាមួយប្រពន្ធបេីករថយន្តឆ្លងផ្លូវស្រាប់តែមានរថយន្តបែកដឹកថ្មបេីកបុកចំពីចំហៀងពេញទំហឹងគាបជាប់រងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ 

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តតូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BI-8438 ជិះជាលក្ខណៈគ្រួសារ បើកឆ្លងផ្លូវជាតិលេខ៣ ពីលិចទៅកើត បំណងចូលទៅផ្លូវលំ ស្រាប់តែមានរថយន្តបែន ប្រភេទយុីឌុប ដឹកថ្ម ម៉ាកយុីយ៉ាន់ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 2 3-2382 បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើង ហ្វ្រ័ងមិនសុី ក៏ជ្រុលទៅបុកពីចំហៀងរថយន្តព្រូសទាំងកំរោល បណ្តាលឲ្យគាបជាប់គ្នារងការខូចខាតខ្ទេចអស់មួយចំហៀង 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុបាញ់ថ្នាំយករថយន្តទាំង២គ្រឿងអែបខាងទុកវេលាឲ្យសម្របសម្រួលគ្នា ទីបំផុត ភាគីខាងរថយន្តបែនសុខចិត្ត នាំយករថយន្តព្រូសទៅជួសជុលសងវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖