ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញស្រុកថ្មគោលបានឃាត់ខ្លួនជនសង័្សយក្នុងករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំម្នាក់អនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញស្រុកថ្មគោលបានឲ្យថឹងថា÷ នៅថ្ងៃអាទិត្យ៧រោចខែមិគសិរឆ្នាំឆ្លូវត្រីស័កព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣ និង ១០នាទី នៅចំណុចឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង​មានករណី​រួមភេទ​ជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំមួយបានកើតឡើងដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ ធ.ធភេទប្រុសអាយុ២២ឆ្នាំរស់នៅមូល​ដ្ឋានខាងលើបានរួមភេទជា​មួយ​នឹងជនរងគ្រោះជាអនីតិជនឈ្មោះ ខ.រ. ភេទស្រី​ អាយុ ១០ឆ្នាំបានសម្រេ។

មន្ត្រីសមត្តកិច្ចជំនាញអធិការស្រុកថ្មគោលបានឲ្យដឹងថា÷នៅមុនពេលកេីតហេតុកម្លាំងនគរបាលជំនាញស្រុកបានទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ​និងអនុ​វត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក​កែវ​ សុជាតិ​ ព្រះរា​ជ​អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ ផងនោះលោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការ​នគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យខាងលេីមកកាន់អ​ធិ​ការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរ​ស្រាវជ្រាវ។ 

ជនសង័្សយខាងត្រូវបានសមត្តកិច្ចនគរបាលជំនាញឃាត់ខ្លួនដើម្បីក​សាងសំណុំរឿងចាត់ការតាមនីតិវិធី​ច្បាប់៕

ដោយ៖ស សារ៉េត


ចែករំលែក៖