ភ្នំពេញ ៖ មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ – ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះមកក្រោមដោយគ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C
– សីតុណ្ណភាពអតិបរមា មានពី ២៨-៣០ °C
– មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C
– សីតុណ្ណភាពអតិបរមា មានពី ២៧-២៩ °C
– មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
– សីតុណ្ណភាពអតិបរមា មានពី ២៨-៣០ °C
– មានអាកាសធាតុត្រជាក់ លាយឡំនិងខ្យល់រដូវបក់ក្នុងកម្រិតមធ្យម ។ ទន្ទឹមនោះរលកសមុទ្រក៏មានកម្ពស់ជាមធ្យមផងដែរ ។
យោងលើស្ថានភាពប្រែប្រួលនៃអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា