ព័ត៌មានទាន់ហេតុការណ៍៖

មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ – ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ – ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ 

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា,   ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះមកក្រោមដោយគ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C

– សីតុណ្ណភាពអតិបរមា មានពី ២៨-៣០ °C

– មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C

– សីតុណ្ណភាពអតិបរមា មានពី ២៧-២៩ °C

– មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C

– សីតុណ្ណភាពអតិបរមា មានពី ២៨-៣០ °C

– មានអាកាសធាតុត្រជាក់ លាយឡំនិងខ្យល់រដូវបក់ក្នុងកម្រិតមធ្យម ។ ទន្ទឹមនោះរលកសមុទ្រក៏មានកម្ពស់ជាមធ្យមផងដែរ ។

យោងលើស្ថានភាពប្រែប្រួលនៃអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖