ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ ចៅក្រមជំនុំជម្រះ លោក រស់ ផុនចាន់និមល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី អតីតស្នងការរងនគរបាលខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល លោក រស់ ផុនចាន់និមល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី អតីតស្នងការរង នគរបាលខេត្តកណ្តាល ក្រោយមកប្តូរទៅក្រសួងមហាផ្ទៃ ដែលមានរឿងអាស្រូវរាប់កញ្ឆេរ កន្លងមកដូចជា, ការសំញ៉ែងទ្រព្យសម្បត្តិពេលដណ្តឹងប្រពន្ធនៅអ្នកលឿង រហូតដល់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) កោះហៅ, ព្រហើនទាំងគឃ្លើនបំពានច្បាប់ ទៅហែកដីកា ដែលតុលាការបិទផ្អាកមិនអោយដំណើរការផ្ទះសំណាក់ ខណៈផ្តល់អោយក្រុមស្ទាវប្រើប្រាស់សារធាតុញៀន , យកឈ្មោះ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បញ្ជាអោយចៅសង្កាត់សុីញ៉េដីមិនស្របច្បាប់ ។ល។ 

សូមបញ្ជាក់ថា, ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នគរបាល កម្រិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់ ទីកន្លែងកំណើតនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និង ទីលំនៅបច្ចុប្បន្ននៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ឪពុកឈ្មោះ ស្រេង ស្រី (ស) ម្តាយឈ្មោះ ឆាយ សាមលី (រ) ប្រពន្ធឈ្មោះ សាផន សុម៉ូរីសង្វារ (រ) មានកូន ០២នាក់ ទោសពីមុន គ្មាន ។

ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ០១ឆ្នាំ០៦ខែ ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់ កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និង ផ្តន្ទាទោសស្របតាមបញ្ញត្តិមាត្រា ២៥៣ នៃច្បាប់ភូមិបាល ។ នេះបើយោងតាម ដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះ លោក រស់ ផុនចាន់និមល ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ 

ទីបំផុត ! បុគ្គលដែលបំពានច្បាប់ ពិតជាគេចមិនផុតពីការផ្តន្ទាទោសមែន គឺ ចៅក្រមជំនុំជម្រះ លោក រស់ ផុនចាន់និមល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី អតីតស្នងការរង នគរបាលខេត្តកណ្តាល រូបនេះ ៕

ដោយ ៖ ស្អាង ជ័យ


ចែករំលែក៖