ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធនិងគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ និងដោយបានការអនុញ្ញាតពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន:ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ  ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន ០៤នាក់ប្រុស ។

លោកឧត្តមសេនីយ៍ស្នងការបានអោយដឹងថា ជនសង្ស័យមាន ៖

   ១.ឈ្មោះ ទិត្យ នឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពាររាំង ខេត្តព្រៃវែង (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៣កញ្ចប់ធំ) ។

   ២.ឈ្មោះ ឡៃ ផារ៉ាដាយ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់) ។

លោកឧត្តមសេនីយ៍ស្នងការបានអោយដឹងបន្តថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានបន្តសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បន្តទៅដល់ចំណុចភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត÷

  ៣.ឈ្មោះ ស្លេះ លី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិបារ៉ែនក្រោម  ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៣កញ្ចប់)។

   ៤.ឈ្មោះ វីន ការីនភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ករណីខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៧កញ្ចប់(ធំ ០៣កញ្ចប់) ទូរស័ព្ទចំនួន ០៤គ្រឿង និងម៉ូតូចំនួន ០២គ្រឿង ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖