ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ជិះម៉ូតូបត់ឆ្វេងត្រូវម៉ូតូមកពីក្រោយបុករបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរស៣នាក់រងរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកស្របទិសគ្នាខណៈបត់ឆ្វេងខ្វះប្រុងប្រយ័ត្ននៅស្រុករំដួល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែ មករា ឆ្នាំ ២០២២ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុង ភូមិត្រក្រូច ឃុំ ជ្រុងពពេល ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះប៉ែន សារ៉ន  អាយុ ៦៤ឆ្នាំមុខរបរកសិករ រស់នៅ ភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀងបើកម៉ូតូម៉ាក ហុងដាសេ ១២៥ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ១O.៥៨៤១។

ចំណែកភាគីរងគ្រោះមានឈ្មោះព្រំ សំណាង អាយុ ២២ឆ្នាំនិងអ្នករួមដំណើរមានឈ្មោះ ព្រំ សារ៉ា អាយុ ៣៤ ឆ្នាំ រស់នៅ  ភូមិតាសេក ឃុំគគីរ ស្រុករមាសហែក បើកម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខស្វាយរៀង ១G.៧៤០៦។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសចំណាស់ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ១O.៥៨៤១ដោយធ្វើដំណើរ ក្នុងទិសដៅ ពីជើងទៅត្បូង ហើយបានបត់ឆ្វេងខ្វះប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខស្វាយរៀង ១G.៧៤០៦ជិះគ្នា២នាក់ក្នុងទិសដៅស្របគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករងរបួសទាំង៣នាក់ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យនិងសមត្ថកិច្ចធ្វើការចាស់វែងនិងអូសយកមធ្យោបាយទាំងពីរគ្រឿងមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖