ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានថ្លែងថា, ឱ!ខេត្តសៀមរាបខ្ញុំអើយ កំសត់២ឆ្នាំជាង ខានមានកម្មវិធី និងការជួបជុំបែបនេះយូរហើយ ឥលូវចាប់ផ្តើមមានពន្លឺ និងក្តីសង្ឃឹមជាថ្មី #អរគុណសន្តិភាព អរគុណសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបាននាំសន្តិភាពសម្រាប់កម្ពុជា មានសន្តិភាពទើបយើងមានអ្វីៗដូចថ្ងៃនេះ ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបន្តថា, យើងមានសុខសន្តិភាព យើងបានមកជួបជុំគ្នាថ្ងៃនេះ ដោយសារសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការផ្តល់ជូនផ្លូវ៣៨ខ្សែ ចាក់វ៉ាក់សាំងឲ្យយើងទាំងអស់គ្នា ចំនួន ២ដូស ហើយបន្តិចទៀតយើងនៅមានវ៉ាក់សាំងជាបន្តបន្ទាប់ ហើយចាក់ជូនប្អូនៗក្មួយៗទាំងអស់ នៅដូសទី៣ (ដូសជំរុញ) បន្ថែមទៀត ក្នុងខែមករា ឆ្នាំ២០២២នេះតែម្តង។ យើងទាំងអស់គ្នាស្រឡាញ់សន្តិភាព ប្តេជ្ញាថែរក្សាសុខសន្តិភាពនេះឱ្យស្ថិតស្ថេរគង់វង្សជាដាច់ខាត ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏សូមគោរពជូនពរ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមទទួលបាននូវសិរីសួស្តី ជ័យមង្គលវិបុលសុខមហាប្រសើរ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
អរគុណនយោបាយឈ្នះឈ្នះ_ដឹងគុណស្ថាបនិក_មគ្គទេសក៍ឯក_និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ_ដែលនាំមកនៅសន្តិភាព_និងឯកភាពជាតិពេញលេញ , ខេត្តសៀមរាប, #សៀមរាបផ្ទះខ្ញុំ
#សៀមរាបថ្មី២០២២ ៕
ដោយ ៖ សិលា