ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២១ ចំណាត់ថ្នាក់លំដាប់ទី១លើពិភពលោករបស់ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អោយដឹងថា, ក្នុងឆ្នាំ២០២១ ការបង្ហោះយានអាវកាសចិនពេញមួយឆ្នាំមាន ចំនួន៥៥ដង ដែលឈរលំដាប់ទី១លើពិភពលោក ហើយការ បង្ហោះយានអាវកាសប្រភេទLong Marchពេញមួយឆ្នាំមាន ចំនួនរហូតដល់៤៨ដង នេះគឺជាកំណត់ត្រាថ្មីក្នុងប្រវត្តិ សាស្ត្រ។

នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មចិនបាន បង្ហាញថា ចិនបានក្លាយជាទីផ្សារធំបំផុតលំដាប់ទី២សម្រាប់ អ្នកប្រើប្រាស់លើពិភពលោក និងជាប្រទេសពាណិជ្ជកម្មធំ លំដាប់ទី១លើពិភពលោក រីឯសមត្ថភាពនៃការចូលរួម អភិបាលកិច្ចសេដ្ឋកិច្ចនៅលើពិភពលោកកំពុងតែពង្រឹង ជាបន្តបន្ទាប់។

គិតត្រឹមចុងខែតុលាឆ្នាំ២០២១ នៅក្នុងប្រទេសចិន បរិមាណ ចំណុះនៃថាមពលវារីអគ្គិសនីមានចំនួន៣៨៥លានគីឡូវ៉ាត់, ថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់មានចំនួន២៩៩លាន គីឡូវ៉ាត់, ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យមាន ចំនួន២៨២លានគីឡូវ៉ាត់ និងថាមពលអគ្គិសនីដោយជីវម៉ាស មានចំនួន៣៥.៣៤លានគីឡូវ៉ាត់។ នេះគឺជាតួលេខដែលបាន បន្តរក្សាចំណាត់ថ្នាក់លំដាប់ទី១នៅលើពិភពលោក។

គិតត្រឹមចុងខែធ្នូឆ្នាំ២០២១ ភាគីចិនបានផ្តល់វ៉ាក់សាំងសរុប ចំនួន២ពាន់លានដូស ដល់ជាង១២០ប្រទេសនិងអង្គការ អន្តរជាតិ។ នេះជាតួលេខចំណាត់ថ្នាក់លំដាប់ទី១លើ ពិភពលោក។

គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ យោងតាមតួលេខរបស់ ខេត្តចំនួន៣១ក្នុងប្រទេសចិន(តំបន់ស្វយ័ត និងទីក្រុងក្រោម ការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្ដាល) និងអង្គភាពផលិតកម្ម និងសំណង់Xinjiang(Xinjiang Production and Construction Corps)បានបង្ហាញថា វ៉ាក់សាំងកូវីដដែល បានចាក់មានចំនួន២៨១០.១១៨លានដូស ដែលជា ចំណាត់ថ្នាក់លំដាប់ទី១លើពិភពលោក៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖