ព័ត៌មានទាន់ហេតុការណ៍៖

៣ប្រទេសក្នុងតំបន់អាស៊ីស្ថិតនៅកំពូលតារាងលិខិតឆ្លងដែលមានឥទ្ធិពលបំផុតលើពិភពលោក

ចែករំលែក៖

តាមតួលេខរបស់ក្រុមហ៊ុន Henley & Partners ដែលមានទីតាំងនៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស បានបញ្ជាក់ថា ដោយសារតែកូវីដ-១៩ ការធ្វើដំណើរចុះឡើងរវាងបណ្តាប្រទេសកាន់តែតិចទៅៗ ។
ក្រុមហ៊ុន Henley & Partnersបានប្រកាសនៅថ្ងៃទី១២ខែមករាថា ពលរដ្ឋជប៉ុន និងសិង្ហបុរីមានលិខិតឆ្លងដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ដោយអាចធ្វើដំណើរបានរហូតដល់១៩២ប្រទេសមិនចាំបាច់សុំវីសា(ទិដ្ឋាការ)។
ជប៉ុននិងសិង្ហបុរីជាប្រទេសមានលិខិតឆ្លងដែលមានឥទ្ធិពលបំផុតក្នុងឆ្នាំ២០២២នេះ ។ ឈរលំដាប់លេខពីរក្នុងបញ្ជីគឺកូរ៉េខាងត្បូង និងអាល្លឺម៉ង់ ពលរដ្ឋដែលកាន់លិខិតឆ្លងនៃប្រទេសទាំងពីរអាចធ្វើដំណើរបាន១៨៩ប្រទេសជុំវិញពិភពលោក ។ ចំណែកចំណាត់ថ្នាក់បន្តទៀតគឺស្ថិតនៅក្នុងប្រទេសតំបន់អឺរ៉ុប ក្នុងនោះអង់គ្លេសឈរលំដាប់លេខរៀងទី៦ បន្ទាប់មកអាមេរិក កាណាដា អូស្ត្រាលី និងប្រទេសតំបន់អឺរ៉ុបខាងកើត។
ចំណែកពលរដ្ឋអាហ្វហ្គានីស្ថានវិញ ពលរដ្ឋអាចធ្វើដំណើរបាន ២៦ប្រទេសនិងដែនដីដោយមិនចាំបាច់សុំវីសា ។
ជាមួយគ្នានេះដែរ ដោយសារតែកូវីដ-១៩ បានធ្វើឱ្យការធ្វើដំណើររវាងបណ្តាប្រទេសកាន់តែតិចទៅៗ ព្រោះតែការរឹតត្បិត ពិសេសគឺប្រទេសក្នុងទ្វីបអាហ្វ្រិក ក្រោយពីមានករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ហើយពេលនេះបានឆ្លងរាលដាលទូទាំងពិភពលោក៕ ដោយ៖ធីរីណា

រូបថត៖baogiaothong.vn


ចែករំលែក៖