ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រជុំពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសការជំរុញពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់  នៅព្រឹកថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២២ នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសការជំរុញពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។

រហូតដល់ ថ្ងៃទី ១២ មករា​ ២០២២​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ១៤នាក់​ (ឆ្លងសហគមន៌​:​ ​​២ នាំចូល:​ ១២នាក់) និងមានជាសះស្បេីយ​ ៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២០៦៨៤នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៧០៤៣ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2777589  ស្មេីនឹង​ 164354 ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១០២,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៣៣% ៕

ដោយ ៖ សិលា


ចែករំលែក៖