ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញៈ  នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨និង៤០នាទីយប់កម្លាំងជំនាញខណ្ឌចំការមនដែលកំពុងល្បាតនៅក្នុងមូលដ្នានបានធ្វើការត្រួតពិនិត្យលើជនសង្ស័យម្នាក់ ហើយបានរកឃើញម្សៅសថ្លាចំនួន៨កញ្ចប់តូចៗនៅក្នុងហោប៉ៅខោខាងឆ្វេង។ ហេតុការណ៍បានកើតឡើង    នៅចំណុច គង់ហុង ផ្លូវព្រះមុនីវង្ស ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ  ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ តាំង វេងហ៊ុយ ភេទ ប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរ បុគ្គលិកអង្គការកសាង ដោយដកហូតបានថ្នាំញៀន៨កញ្ចប់តូចៗ និងទូរស័ព្ទ១គ្រឿងម៉ាកហ៊ួវៃ និងម៉ូតូ១គ្រឿង ម៉ាកស្មាស់ ពាក់ស្លាកលេខ 1 B-0039 កំពង់ចាម។

ក្រោយកើតហេតុជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ផ្សារដើមថ្កូវ ធ្វើការនាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាក់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖