ព័ត៌មានទាន់ហេតុការណ៍៖

មិនប្រយ័ត្ន​សោះ.!! បេីកម៉ូតូសណ្ដោងរុឺម៉កត្រឡប់ក្រោយប៉ះ​រថយន្តស៊េរីទំនេីប​ ALPHARD រងការខូចខាត​ រួចយករថយន្តជនរងគ្រោះទៅជួសជុលបញ្ចប់រឿង​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើកម៉ូតូសណ្ដោងរុឺម៉កត្រឡប់ក្រោយមិនប្រយ័ត្នបានទៅប៉ះរថយន្តស៊េរីទំនេីប​ ALPHARD កំពុងបេីកឡេីងផ្លូវបណ្ដាលឲ្យរងការខូចខាត​ និងបង្កការកកស្ទះចរាចរណ៍តាមដងផ្លូវជាខ្លាំង​ កាលពីវេលាម៉ោង១​ និង៤០នាទីរសៀល​ ថ្ងៃទី​២១​ ខែមករា​ ឆ្នាំ​២០២២​ នៅចំណុចមុខANZ royal តាមបណ្ដោយផ្លូវ២៧១​ ក្នុងសង្កាត់បឹងទំពុនទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅពេលកេីតហេតុមានរថយន្តស៊េរីទំនេីបម៉ាក​ ALPHARD ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កម្ពុជា​ VATANA98 បានធ្វេីដំណេីរចេញពីផ្លូវលំក្រោយANZ រួចឡេីងមកផ្លូវ២៧១​ ទិសដៅពីជេីងមកត្បូង​បានបន្តិច ក៏មានបុរសម្នាក់បេីកម៉ូតូសណ្ដោងរុឺម៉កបត់ត្រឡប់ក្រោយមិនប្រយ័ត្នក៏បានប៉ះរថយន្តស៊េរីទំនេីបខាងលេីចំពីចំហៀងបណ្ដាលឲ្យរងការខូចខាត​ ។ 

    ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ដោយខូចខាតតែរថយន្តស៊េរីទំនេីប​ និងបង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរប៉ុណ្ណោះ​ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញចរាចរណ៍បានចុះមកដល់​ ក៏ធ្វេីការសម្រួលចរាចរណ៍ដល់អ្នកដំណេីរ​ និងគូសវាស់យករថយន្តនិងម៉ូតូសណ្ដោងរុឺម៉កដាក់អែបខាងសិនដេីម្បីឲ្យមានការសម្របសម្រួលគ្នា​ ។ ចុងក្រោយភាគីខាងម៉ូតូសណ្ដោងរុឺម៉កបានយល់ព្រមយករថយន្តស៊េរីទំនេីបទៅជួសជុលឲ្យស្អាតដូចដេីម​ ដេីម្បីបញ្ចប់រឿង៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖