ភ្នំពេញ ៖ បុរសម្នាក់បានបើកម៉ូតូសណ្ដោងរុឺម៉កត្រឡប់ក្រោយមិនប្រយ័ត្នបានទៅប៉ះរថយន្តស៊េរីទំនេីប ALPHARD កំពុងបេីកឡេីងផ្លូវបណ្ដាលឲ្យរងការខូចខាត និងបង្កការកកស្ទះចរាចរណ៍តាមដងផ្លូវជាខ្លាំង កាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខANZ royal តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅពេលកេីតហេតុមានរថយន្តស៊េរីទំនេីបម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា VATANA98 បានធ្វេីដំណេីរចេញពីផ្លូវលំក្រោយANZ រួចឡេីងមកផ្លូវ២៧១ ទិសដៅពីជេីងមកត្បូងបានបន្តិច ក៏មានបុរសម្នាក់បេីកម៉ូតូសណ្ដោងរុឺម៉កបត់ត្រឡប់ក្រោយមិនប្រយ័ត្នក៏បានប៉ះរថយន្តស៊េរីទំនេីបខាងលេីចំពីចំហៀងបណ្ដាលឲ្យរងការខូចខាត ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ដោយខូចខាតតែរថយន្តស៊េរីទំនេីប និងបង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរប៉ុណ្ណោះ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញចរាចរណ៍បានចុះមកដល់ ក៏ធ្វេីការសម្រួលចរាចរណ៍ដល់អ្នកដំណេីរ និងគូសវាស់យករថយន្តនិងម៉ូតូសណ្ដោងរុឺម៉កដាក់អែបខាងសិនដេីម្បីឲ្យមានការសម្របសម្រួលគ្នា ។ ចុងក្រោយភាគីខាងម៉ូតូសណ្ដោងរុឺម៉កបានយល់ព្រមយករថយន្តស៊េរីទំនេីបទៅជួសជុលឲ្យស្អាតដូចដេីម ដេីម្បីបញ្ចប់រឿង៕
ដោយ ៖ ភារ៉ា ដង្កោ