ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកកំរៀងបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យ០១នាក់អនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃសៅរ៍៥រោច ខែបុស្សឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២២ខែមករាឆ្នាំ២០២២វេលាម៉ោង១៦និង០០នាទី នៅចំណុចក្រុម០៤ភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះនាង ឃុីន ភេទប្រុសអាយុ២៦ឆ្នាំ  មានទីលំនៅ ភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀងខេត្តបាត់ដំបង។ 

*វត្ថុតាងចាប់យកបានរួមមាន ៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន០២ថង់សង្ស័យមានសារធាតុញៀន។

-ទូរស័ព្ទដៃចំនួន០១ចាស់

-ម៉ូតូ០១គ្រឿងម៉ាកឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1P-1938 លេខម៉ាសុីនND125ME9135631។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ស សារ៉េត


ចែករំលែក៖